02/03/2017 09:36 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនៅតែជាសសរអាទិភាពក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-បារាំង


ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួប
ជាមួយឯកអគ្គរដ្ឋទូតបារាំងលោក Bertrand Lortholary មកសម្តែងការគួរសម

នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស​វៀត​ណាម​ លោក Pham Binh Minh  បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតបារាំងលោក Bertrand Lortholary មកសម្តែងការគួរសមក្នុងឱកាសទទួលបេសកកម្មការទូតនៅវៀតណាម។ ​ក្នុងជំនួបនេះ លោក Pham Binh​Minh​ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនៅតែជាសសរអាទិភាពក្នុងទំនាក់ទំនងទ្វេភាគី ហើយរដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សហគ្រាសបារាំងអនុវត្ត​ការវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Bertrand Lortholary បានឲ្យដឹងថា បារាំងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កើនទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេស គាំទ្រការចុះហត្ថលេខាយ៉ាងឆាប់ៗនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) សំដៅឆ្លើយតបទៅនឹងតម្រូវការនិងផលប្រយោជន៍របស់​សហគមន៍​អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។

ក៏នៅរសៀលថ្ងៃដដែល ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតបារាំងលោក Bertrand Lortholary មកសម្តែងការគួរសមផងដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ