16/12/2015 09:38 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការរវាងEU ជាមួយវៀតណាមកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា


កិច្ចសហប្រតិបត្តិការរវាងEU ជាមួយវៀតណាមកំពុងមានការ
អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា

នាយប់ថ្ងៃទី១៤ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅទីក្រុងហាណូយ ឧត្តមសេនីយ៍​ឯក To Lam អនុ រដ្ឋ​មន្ត្រី​ក្រសួង​នគរបាល​វៀត​ណាម បានទទួលជួបសន្ទនាជាមួយលោក Ugo Astuto នាយកស្តីទីទទួលបន្ទុករាល់​បញ្ហានៅអាស៊ី-ប៉ាស៊ី​ហ្វិក​នៃសហភាព​ អឺរ៉ុប។ ថ្លែងមតិ​នៅទីនេះ លោក To Lam បានសង្កត់ធ្ងន់ថា វៀត​ណាម​យក​ចិត្ត​ទុក​ដាក់​និង​មាន​បំណង​រួមជាមួយ EU បង្កើនកិច្ចសហប្រតិបត្តិការដោយសមភាព រួម​ផលប្រយោជន៍ និងអភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លាថែម​ទៀត ជាមួយ EU ជាពិសេសលើវិស័យប្រតិបត្តិច្បាប់។

រីឯ​ខ្លូនវិញ លោក Ugo Astuto បានអះអាង ថា ទំនាក់ទំនងរវាងសហភាពអឺរ៉ុបជាមួយ​វៀត​ណាម​កំពុង​អភិវឌ្ឍន៍​ដោយ​ឥត ឈប់​ឈរ​លើគ្រប់​វិស័យ។ ហើយវៀតណាមជា ដៃគូសំខាន់បំផុត​របស់សហភាព អឺរ៉ុប​ក្នុង​អាស៊ាន​ព្រម​ទាំង​ជឿជាក់​ថា​ ដោយ​ការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងវៀត​ណាម​នឹង​មាន​ការអភិវឌ្ឍន៍​កាន់​តែស៊ី ជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ