16/03/2016 09:55 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមនិងស្ថាប័នសន្តិសុខរុស្ស៊ីកាន់តែ​ស៊ីជំរៅនិងជាក់ស្ដែង


កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមនិងស្ថាប័នសន្តិសុខរុស្ស៊ីកាន់តែស៊ីជំរៅនិងជាក់ស្ដែង(CAND)

នារសៀលថ្ងៃទី១៤ ខែ​មិនា ឆ្នាំ២០១៦ នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រី​ក្រសួងនគរ​បាល​វៀតណាម បាន​ជួប​សន្ទនា ជាមួយឧត្តមសេនីទោ Fetisov Andrey​ Alexandrovich ប្រធានផ្នែកវិទ្យាសាស្ត្រ បច្ចេក​ទេស ស្ថាប័ន​សន្តិសុខ​រុស្ស៊ី ដែលកំ​ពុងបំពេញទស្សនកិច្ច​នៅវៀតណាម។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី Tran Dai Quang​បាន​អោយ​ដឹង​ថា៖ ក្នុង​រយៈពេលប៉ុន្មានឆ្នាំថ្មីនេះ ទំនាក់ទំនងសហប្រតិបត្តិការ រវាង​ក្រសួងនគរបាលវៀត​ណាម និង​ស្ថាប័ន​សន្តិ​សុខ​រុស្ស៊ី ត្រូវបានជំរុញខ្លាំង ប្រកប​ដោយប្រសិទ្ធិភាពពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯ ឧត្តមសេនីទោ Fetisov Andrey​Alexandrovich បានសម្ដែងគោល​បំណងថា៖ រដ្ឋមន្ត្រី Tran Dai Quang បន្តគាំទ្រ​ជំរុញទំនាក់​ទំនង​សហប្រិត​បត្តិការ រវាង​ស្ថាប័​ន​ទាំងពីរ​ប្រកបដោយ​ល្អប្រសើថែម​ទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ ដើម្បីស្ថិរភាព​នៅក្នុង​តំបន់និងលើពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ