14/03/2015 13:46 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងស្ថាប័នបក្ស រដ្ឋ និងរដ្ឋសភាក្នុងកិច្ចការបរទេស


ទិដ្ឋភាពនៃជំនួបធ្វើការនេះ (រូបថត៖VGP)

 
នាថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ តំណាងរបស់ក្រសួងការបរទេស គណៈកម្មាធិការ​កិច្ចការ​បរទេស​មជ្ឈឹម និងគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម បានមានជំនួបធ្វើការជា​ប្រចាំឆ្នាំ​សំដៅ​វាយតំលៃការងារសហកា រក្នុងឆ្នាំ២០១៤ និងលាតត្រដាងអនុវត្តការងារកិច្ចការបរទេសសំរាប់ឆ្នាំ២០១៥។​ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បាន​សង្កត់​ធ្ងន់ថា កិច្ចសហការដ៏ស្អិតរមួតនិងព្រមៗគ្នារវាងអង្គការកិច្ចការបរទេសទាំង៣នេះ រួមវិភាគទាន​ក្នុង​សមិទ្ធិ​ផលរួមរបស់ប្រទេសជាតិក្នុងឆ្នាំ២០១៤។ លោក Pham Binh Minh បានស្នើរឲ្យ ក្រសួងការបរទេស គណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម និងគណៈកម្មាធិការ កិច្ចការបរទេសនៃរដ្ឋសភាបន្ត​សហការយ៉ាង​ស្អិតរ​មួត​ ម្ចាស់ការ និងសកម្មថែមទៀត ក្នុងឆ្នាំ២០១៥នេះ៕
 
តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ