22/08/2015 12:34 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការក្នុងផ្នែកតុលាការរវាងវៀតណាមនិងកូរ៉េខាងត្បូង


កិច្ចសហប្រតិបត្តិការក្នុងផ្នែកតុលាការរវាងវៀតណាមនិងកូរ៉េខាងត្បូង (VNP)

ក្នុងក្រប​ខ័ណ្ឌដំណើរ​ទស្សន​កិច្ចនៅកូរ៉េ​ខាងត្បូង ចាប់​ពីថ្ងៃទី​១៦​​ដល់២៣ខែសីហាឆ្នាំ២០១៥ លោក Truong Hoa​ Binh លេខា​មជ្ឈឹមបក្សចាងហ្វាងតុលាការ​ប្រជា​ជន​កំពូល​បាន​ជួប​សន្ទនា​ជាមួយ​ចាង​ហ្វាង​តុលា​ការ​កំពូល​កូរ៉េ​ខាងត្បូង​ លោក Yang Sung tae។ ចាង​ហ្វាងតុលាការ​ប្រជាជន​កំពូល Truong Hoa Binh បាន​រាយ​ការណ៍​ជាមួយ​ភាគី​កូរ៉េ​ខាង​ត្បូង អំពីលទ្ធផល​ដែលបុព្វ​ហេតុ​កំណែ​ទម្រង់​យុត្តិធម៍​របស់​វៀត​ណាម​ដែល​ទទួល​បាន​។ លោក Truong Hoa Binh ថ្លែងអំណរ​គុណរ​ដ្ឋាភិ​បាល​ប្រជាជន​កូរ៉េ​ខាងត្បូង KOICA និង​តុលាការ​កំពូល​កូរ៉េ​ខាង​ត្បូង​ បានជួយ​ឧបត្ថម្ភតុលាការ​ប្រជាជន​កំពូល​វៀតណាម ក្នុងការកែ​លំអរហេដ្ឋាន​រចនា​សម្ព័ន្ធ​និង​លើក​កំពស់​សមត្ថភាព​ បណ្ដុះបណ្ដាលយុត្តិធម៍យ៉ាង​ជាក់​ស្ដែង​ប្រសិទ្ធិ​ភាព៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ