30/10/2014 08:58 GMT+7 Email Print Like 0

កិច្ចសហប្រតិបតិ្តការអន្តរជាតិលើការបង្ការប្រឆាំងបទល្មើស ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់


ក្រុមប្រធានសន្និសីទនេះ (រូបថត៖antv.gov.vn)

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ សន្និសីទអំពីការបង្កើនកិច្ចសហប្រតិបតិ្តការអន្តរ​ជាតិ ​លើ​ការ​បង្ការប្រឆាំងបទល្មើសដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ រំលោភសណ្ដាប់ធ្នាប់ សុវត្ថិភាព​សង្គម​ បានបើកនៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ដោយមានការចូលរួម​របស់​អ្នក​ជំ​នាញ​​ការអន្តរជាតិខាងសន្តិសុខ បណ្ដាញដំណាងបណ្ដាស្ថាប័ន អង្គការ​ជំនាញ​អំពីការ​បង្ការ​ប្រឆាំង​បទល្មើស ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៃ​ប្រទេសនានា។ នេះគឺជាលើកដំបូង​សន្និសីទ​នេះ​ត្រូវ​បាន​រៀបចំឡើងនៅវៀតណាម គឺសំដៅជំរុញ​ការខំប្រឹងប្រែង​រួម​របស់សហគម​អន្តរជាតិ​ ក្នុង​កិច្ច​សហប្រតិបតិ្តការផ្លាស់ប្ដូរព័តមាន សហការស៊ើបអង្កេត​បទល្មើស​ប្រើប្រាស់​បច្ចេកវិទ្យាខ្ពស់​រវាងបណ្ដាប្រទេស។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក Le Quy Vuong បានអះអាងថា វៀតណាមសន្យារក្សាកិច្ចសហប្រតិបតិ្តការអន្តរជាតិ​លើការបង្ការ​ប្រឆាំង​បទ​ល្មើស ដែលក្នុងនោះមានបទល្មើសប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ព្រមទាំង​មាន​បំណង​បង្កើត​និង​បង្កើនទំនាក់ទំនងសហប្រតិបតិ្តការជាមួយ​ស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងឡាយ​លើ​ពិភពលោក​ទៀតផង៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ