05/03/2015 10:17 GMT+7 Email Print Like 0

កិច្ចសហប្រតិបតិ្តការរវាងវៀតណាម-អ៊ីស្រាអែលក្នុងវិស័យសន្តិសុខនិងយោធា



 
នៅជំនួបសន្ទនាជាមួយអគ្គនាយកក្រសួងការពារជាតិអ៊ីស្រាអែលលោក Dan Harel នាថ្ងៃទី៣ មិនា នៅ​រដ្ឋធានី​ហាណូយ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក Tran Dai Quang បានស្វាគមន៍លោក Dan Harel រួម​ជាមួយគណៈប្រតិភូក្រសួងការពារជាតិអ៊ីស្រាអែលក្នុងឱកាសមកបំពេញទស្សនកិច្ចការងារ​នៅ​វៀត​ណាម​។​ លោកបានចាត់ទុកថា នេះគឺជារបត់សំខាន់ក្នុងការពង្រឹងនិងពង្រីក ទំនាក់ទំនងសហប្រតិបតិ្តការ​រវាង​ប្រទេស​​ទាំង​២លើវិស័​យសន្តិសុខយោធា រួម ចំណែកជំរុញខ្លាំងថែមទៀតនូវទំនាក់​ទំនង​សហប្រតិបតិ្តការ​មិត្តភាព​ដ៏ល្អប្រសើរ រវាងប្រទេសទាំង២។រដ្ឋមន្រ្តីលោក Tran Dai Quang បានសម្ដែងក្ដីសប្បាយរីករាយដោយ ឃើញថា នាពេលកន្លងទៅ ទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិង អ៊ីស្រាអែល បានអភិវឌ្ឍន៍​ដោយ​​ឥតឈប់ឈរលើគ្រប់ជ្រុងជ្រោយ ទទួលបាន លទ្ធផលដ៏សកម្មជា​ច្រើនលើវិស័យ​សន្តិសុខ​យោធា​ជា​ពិ​សេសជោគជ័យនៃ ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងនគរ​បាលវៀតណាមនៅ អ៊ីស្រា​អែល​ក្នុងឆ្នាំ២​០១៤។ លោក Tran Dai Quang មានគោលបំណងថា នាពេលខាងមុខ  ទំនាក់ទំនង​សន្តិសុខ​យោធា​រវាងប្រទេសទាំង២ នឹងបន្តទទួលបានសមិទ្ធិផលថ្មីជាច្រើន រួមចំណែក យ៉ាងសកម្មក្នុងការ​ជំ​រុញ​ទំនាក់​ទំនងសហប្រតិបតិ្តកររវាងរដ្ឋាភិបាលទាំង២និងប្រជាជននៃប្រទេសទាំង២ ដើម្បីផលប្រយោជន៍ សន្តិភាព​និងសន្តិសុខនៅក្នុងតំបន់និងលើពិភពលោក៕ 
 
តាម VOV5- វិទ្យុស​ម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ