12/03/2015 10:48 GMT+7 Email Print Like 0

កិច្ចសហប្រតិបតិ្តការរវាងរដ្ឋសភានៃប្រទេសទាំង២វៀតណាម-រុស្ស៊ីបន្តអភិវឌ្ឍន៍

នាថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៥ នៅទីស្ដីការក្រុមប្រឹក្សាសហព័ន្ធ (ពោលគឺព្រឹទ្ធសភារុស្ស៊ី) បានប្រព្រឹត្ត​ទៅ​ជំនួប​សន្ទនារវាងអនុប្រធានព្រឹទ្ធសភារុស្ស៊ីលោក Umakhalov និងឯកអគ្គរដ្ឋទូតវៀត​ណាម​ប្រចាំ​នៅ​រុស្ស៊ី​លោក​ Nguyen Thanh Son ក្នុងបំណង ផ្លាស់ប្ដូរព័ត៏មានអំពីកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំង២។​ ថ្លែង​មតិ​នៅទីនេះ លោក Umakhalov បានចាត់ទុកថា ទំនាក់ទំនងរវាងប្រទេសទាំង២កំពុងអភិវឌ្ឍន៍យ៉ាងល្អ​ប្រសើរ​ ដោយឈរលើស្មារតីដៃគូយុទ្ធសាស្ត្រ ក្នុងនោះកិច្ចសហប្រតិបតិ្តការដ៏ស្អិតរមួតរវាងរដ្ឋសភាទាំង២ដើរ​តួនាទី១ដ៏សែនសំខាន់។រុស្ស៊ីអបអរសាទរនិងគាំទ្រវៀ​​តណាមរៀបចំមហាសន្និបាត​សហភាព​អន្តរ​សភាពិភព​លោកលើកទី១៣២ (IPU ១៣២) ហើយនឹងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួម។លោក Umakhalov​ បាន​ចែករំលែកថា៖
នាពេលខាងមុខនេះវៀតណាមនឹងរៀបចំព្រឹត្តិការណ៍ដ៏សំខាន់១គឺ IPU ១៣២។​គណៈប្រតិភូ​នៃ​ព្រឹទ្ធ​សភា​រុស្ស៊ី​ កំពុងត្រៀមរៀបចំយ៉ាងសកម្មដើម្បីចូលរួមវេទិការ​នេះ។ការដែលរុស្ស៊ីបញ្ជូនគណៈប្រតិភូជាន់ខ្ពស់​ដឹក​នាំ​​ដោយលោកប្រធាន គណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាមកចូលរួមព្រឹត្តិការណ៍នេះ សរឃើញថា
យើង​ខ្ញុំវាយតំលៃខ្ពស់ចំពោះវេទិការនេះដែលបានរៀបចំឡើងដោយវៀតណាម។” 

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Thanh Son បានជូនដំណឹងថា ការងារត្រៀមរៀបចំឲ្យIPU​ ១៣២ ត្រូវបានសំរេច និងវៀតណាមបានត្រៀមខ្លួនជា ស្រេចសំរាប់ព្រឹត្តិការណ៍នេះ។លោក Nguyen Thanh Son ក៏បានជូនព័ត៏មានអំពី ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសទាំង២នាពេលខាងមុខ ជា​ពិសេស​គឺ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Medvedev នា​ខែមេសា និង​ដំណើរ​ទស្សនកិច្ចនៅរុស្ស៊ីរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ក្នុងឱកាស​រំលឹក​ខួប​អនុស្សាវរីយ៍ ​៧០ ឆ្នាំនៃមហាជ័យជំនះក្នុងសង្គ្រាមលោក លើកទី២។លោក Nguyen Thanh Son ក៏​បាន​ស្នើរ​ឲ្យ​ព្រឹទ្ធសភារុស្ស៊ីយកចិត្តទុក ដាក់ បង្កលក្ខណៈងាយស្រួលដើម្បីសហគមន៍ជនវៀតណាមនៅរុស្ស៊ី​រស់នៅ ធ្វើ​អាជីវកម្មប្រកបដោយស្ថិរភាពផងដែរ៕

 
 តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ