10/09/2015 09:38 GMT+7 Email Print Like 0

កិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធិភាពរវាងរដ្ឋធានីទាំងពីរនៃវៀតណាមនិងឡាវ

នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ នៅរដ្ឋធានីវៀងចន្ទរបស់ឡាវ ឧបនាយករដ្ឋមន្រ្តីឡាវលោក Somsavath Lengsavath ប្រធានគណៈកម្មការសហប្រតិបតិ្តការឡាវ-វៀតណាម បានទទួលជួបសន្ទនាជាមួយគណៈ​ប្រតិភូ​ជាន់ខ្ពស់នៃរដ្ឋធានីហាណូយរបស់វៀតណាមដឹកនាំដោយលោកស្រី Ngo Thi Thanh Hang លេខា អចិន្ត្រៃរងនៃគណៈកម្មាធិការបក្សទីក្រុង ដែលកំពុងបំពេញទស្សនកិច្ចនៅឡាវ។ នៅទីនេះលោក Somsavath Lengsavath បានអះអាងថា ទំនាក់ទំនងសហប្រតិ បតិ្តការរវាងរដ្ឋធានីនៃប្រទេសទាំងពីរកំពុងមានការបោះជំ​ហាន​ថ្មីដ៏ល្អប្រសើរមានប្រសិទ្ធិភាពនិងស៊ីជំរៅ។លោកសុំឲ្យទីក្រុងហាណូយនឹងចែករំលែកជាមួយទីក្រុង​វៀង​​ចន្ទនូវបទពិសោធន៍អំពីការរក្សារឹងមាំស្ថិរភាពនយោបាយសណ្ដាប់ធ្នាប់សង្គមក្នុងកាលៈទេសៈនាឆ្នាំ​២០១៦​ឡាវនឹងទទួល តំណែងជាប្រធានអាស៊ាន។

ជំនួបចរចាររវាងគណៈប្រតិភូនៃរដ្ឋធានីទាំងពីរ (រូបថត៖nhandan.com.vn)

នាព្រឹកថ្ងៃដដែល គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហាណូយបានមានជំនួបចរចារជាមួយគណៈប្រតិភូជាន់ខ្ពស់ទីក្រុងវៀងចន្ទ។ ភាគីទាំងពីរបានឯកភាពថានាពេលខាងមុខនឹងបង្កើនកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ ជាពិសេសគឺនយោបាយសន្តិសុខការពារជាតិ សេដ្ឋកិច្ច អប់រំ វប្បធម៌ និងវិទ្យាសាស្ត្របច្ចេកទេស។ ពិធី
ចុះ​ហត្ថលេខាលើឯកសារស្ដីពីការបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាងទីក្រុងហាណូយ-ទីក្រុងវៀងចន្ទនឹងប្រព្រឹត្តទៅនាយប់ថ្ងៃដដែល៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ