24/12/2015 09:50 GMT+7 Email Print Like 0

កិច្ចសហប្រតិបតិ្តការជាមួយអាស៊ាននឹងជួយបង្កើនកិត្យានុភាពរបស់រុស្ស៊ីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក

រុស្ស៊ីអះអាងថា នឹងសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយសមាគម​ បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្រសួង​ការបរទេសរុស្ស៊ី បានចេញផ្សាយ​សេចក្ដីថ្លែងការណ៍នេះក្រោយពីកិច្ចប្រជុំនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ អំពី​ការ​ងារ​ត្រៀមរៀបចំឲ្យ​សន្និសីទ​កំពូលរុស្ស៊ី-អាស៊ានឆ្នាំ២០១៦។ សេចក្ដីថ្លែងការណ៍នេះបាន លើកច្បាស់​ថា កិច្ច​សហប្រតិបតិ្ត​ការដ៏ស្អិត​រមួត ជាមួយអាស៊ាន ជាសមាគមន៍ កំពុងឆ្ពោះទៅ​ការកសាង​សហគមន៍​មួយ​មាន​លក្ខណៈ​សមាហរណកម្ម​ខ្ពស់​និង បង្កើតឡើងយន្ត​ការសមាហរណកម្ម​សម្បូរបែប គឺជាទិសដៅមួយក្នុង​ចំណោម ទិស​ដៅ​ស្នូល​ក្នុង​ការអនុវត្តន៍គោលមាគ៌ា របស់ប្រធានាធិបតីរុស្ស៊ីស្ដីអំពីការបង្កើន​កិត្យានុភាព របស់ប្រទេស​នេះនៅ​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក។ រុស្ស៊ីក៏បានអះអាងនូវ ភាពចាំបាច់ក្នុងការ​អភិវឌ្ឍន៍​កិច្ចសហប្រតិ​បតិ្តការ​ជាមួយ​ប្រទេស​អាស៊ាន​ក្នុង​ការ តស៊ូប្រឆាំងនឹងការ​សាកល្បង និងការគំរាមកំហែងថ្មី ក៏ដូចជាប្រពៃណី ដែលមុនបង្អស់គឺលិទ្ធិភេរវ​កម្ម​និង​ជ្រុល​និយម។ តាមគំរោង សន្និសីទកំពូលរុស្ស៊ី-អាស៊ាននឹងប្រព្រឹត្តទៅនាខែឧសភា ឆ្នាំ២០១៦​នៅទីក្រុង Sochi របស់​រុស្ស៊ី ក្រោម​ប្រធានបទ​រំលឹកខួបអនុស្សាវរីយ៍លើកទី២០ ទិវាចាប់ផ្ដើមជាផ្លូវការនៃទំនាក់ទំនងដៃគូ​សន្ទ​នារុស្ស៊ី-អាស៊ាន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ