20/12/2018 09:57 GMT+7 Email Print Like 0

កិច្ចសន្ទនាជាន់ខ្ពស់ស្ដីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-អ៊ីតាលីលើកទី៣” គ្រោង នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ


 (រូបថត៖ TTXVN) 

 នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​២០១៨ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បាន​ទទួល​ជួប​ជាមួយអតីតនាយករដ្ឋមន្រ្តីអ៊ីតាលី​លោក Enrico Letta ដើម្បីពិភាក្សាអំពីផែនការរៀប​ចំព្រឹត្តិការណ៍ “កិច្ច​សន្ទនាជា​ន់ខ្ពស់ ស្ដីពីទំនាក់ទំនងសេដ្ឋកិច្ច​អាស៊ាន-អ៊ីតាលីលើកទី៣” ដែលគ្រោង​នឹងប្រព្រឹត្ត​ទៅ នៅ​ទីក្រុង​ហាណូយ​នាឆ្នាំ២០១៩។
 
នៅក្នុងជំនួប​នេះ អតីតនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Enrico Letta បាន អោយដឹងថា ការដែល​អ៊ីតាលី​ជ្រើស​រើស​ទីក្រុង​ហាណូយធ្វើជាទីកន្លែង​រៀបចំ ព្រឹត្តិការណ៍ខា​ងលើ បាន​បង្ហាញ​នូវទំនាក់​ទំនង​ដ៏ស្និទ្ធ​ស្នាល​រវាង​វៀត​ណាម​និង​ អ៊ីតាលី។ នេះក៏ជាការចា​ប់ផ្ដើមថ្មីសម្រាប់ទំនាក់ទំនង​រវាង វៀតណា​មជាមួយ សហភាព​អឺរ៉ុប​ទៀត​ផង​ ដោយសារតែក្រៅពីគណៈប្រ​តិភូនៃសហគ្រាសធំៗ អ៊ី​តាលី នឹងអញ្ជើញ​តំណាង​ជាន់​ខ្ពស់​មួយ​ចំនួន​នៃសហភាព​អឺរ៉ុប អង្គការសហ ប្រតិបតិ្តការនិងអភិ​វឌ្ឍន៍សេដ្ឋកិច្ច (OECD) ចូលរួមព្រឹត្តិការណ៍​នេះផង​ដែរ។
 
ចំណែកឯខ្លួនវិញ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយលោក Nguyen Duc Chung បានអះអាងថា “កិច្ច​សន្ទនាជាន់​ខ្ពស់ស្ដីពីទំនាក់ទំនងសេដ្ឋ កិច្ចអាស៊ាន-អ៊ីតាលីលើក​ទី៣” នឹង​ជាព្រឹត្តិការណ៍​មួយក្នុង​ចំណោម​ព្រឹត្តិការណ៍​ សេដ្ឋកិច្ចនយោបាយសំខាន់​ៗដែលត្រូវបានរៀបចំឡើងនៅទីក្រុងហា​ណូយ។​ ហាណូយ​នឹង​សហការយ៉ាង​ជិតស្និទ្ធ​ជាមួយស្ថានទូតអ៊ីតាលីប្រចាំវៀតណាម​ ដើម្បីរៀបចំ​ព្រឹត្តិការណ៍​នេះប្រកប​ដោយជោគ​ជ័យ​៕​

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ