06/12/2018 09:47 GMT+7 Email Print Like 0

កិច្ចសន្ទនាយុទ្ធសាស្ត្រផ្នែកការពារជាតិរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីលើកទី៤

ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារ ប្រទេសវៀតណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ​សហព័ន្ធរុស្ស៊ី។

កិច្ចសន្ទនាយុទ្ធសាស្ត្រផ្នែកការពារជាតិរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ីលើកទី៤
(រូបថត៖ TTXVN)

នាថ្ងៃទី៣ ខែធ្នូ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងឧត្តមសេនីយ៍ឯក Alexander Vasilyevich Fomin អនុរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីបានអញ្ជើញជាសហប្រធាននៃកិច្ចសន្ទនាយុទ្ធសាស្ត្រផ្នែកការពារជាតិរវាង​វៀតណាម​និងរុស្ស៊ីលើកទី ៤។ នៅកិច្ចសន្ទនាលើកនេះ ភាគីទាំងពីរបានឯកភាពគ្នាបើកពង្រីកកិច្ចសហប្រតិបតិ្តការ​ការពារជាតិលើខ្លឹមសារជាង៦០ក្នុងឆ្នាំ២០១៩។ ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរក៏​បាន​ឯកភាពគ្នាលើបញ្ជីឈ្មោះសកម្មភាពដែលសហការរៀបចំឡើងក្នុងក្របខ័ណ្ឌឆ្នាំមិត្តភាពវៀតណាម-សហព័ន្ធរុស្ស៊ី ២០១៩-២០២០ ផងដែរ។

ភាគីទាំងពីរបានចែករំលែកទស្សនៈស្ដីពីស្ថានភាពអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រម​ទាំងបញ្ជាក់ថា កិច្ចសហប្រតិបតិ្តការការពារជាតិរវាងវៀតណាមនិងរុស្ស៊ីជាកត្តាមួយក្នុងចំណោមកត្តាសំ​ខាន់​ដែលរួមចំណែកពង្រឹងសន្តិសុខ សន្តិភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍក្នុងតំបន់។ ភាគីទាំងពីរក៏បានឯកភាពគ្នាចាត់ទុកថា ចាំបាច់ត្រូវដោះស្រាយជម្លោះទាំងអស់ដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់​អន្តរជាតិ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ