21/07/2018 11:31 GMT+7 Email Print Like 0

កិច្ចសន្ទនាដេលីលើកទី១០នៅឥណ្ឌា


 អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung ថ្លែងមតិនៅកិច្ចសន្ទនា (រូបថត៖ TTXVN) 

 នាថ្ងៃទី១៩ ខែកក្កដា​ ឆ្នាំ២០១៨ នៅរដ្ឋធានីញូវដេលី នៃប្រទេ​សឥណ្ឌា បានប្រព្រឹត្តទៅ កិច្ចសន្ទនា​ដេលីលើក​ទី១០ ដោយ​ប្រធានបទ “បង្កើនកិច្ចសហប្រតិបត្តិ​ការ សមុទ្រអាស៊ាន-ឥណ្ឌា”។​ អញ្ជើញចូលរួម​កិច្ចសន្ទនា​ឆ្នាំនេះ ​មានវត្តមានរបស់ តំណាងជាង២០០ នា​ក់ដែលជារដ្ឋមន្រ្តីបណ្ដាប្រទេសអាស៊ាន មន្ត្រីរដ្ឋភិ​បាល អ្នកតាក់តែងគោល​​ន​​យោបាយ​របស់ឥណ្ឌានិងអាស៊ាន អ្នកប្រាជ្ញាអ្នកស្រាវជ្រាវ ​ថ្នាក់ដឹកនាំសហគ្រាស អង្គការ​និង​បុគ្គល​នានា។
 
ថ្លែងមតិ​នៅកិច្ចសន្ទនា ប្រធានគណៈប្រតិភូវៀ​តណាម អនុរដ្ឋមន្រ្តីការបរ ទេស​លោក Nguyen Quoc Dungចាត់ទុកថា​ ការតភ្ជាប់ផ្លូវសមុទ្ររ​វាងអាស៊ាន និងឥណ្ឌាក្នុងអំឡុងរាប់​ពាន់ឆ្នាំកន្លងទៅ បានបង្ក​លក្ខណៈ​ងាយ​ស្រួលសំរាប់​ការ ជួបប្រាស្រ័យខាងវប្បធម៌ ភាសា ​សិល្បៈ ជំនឿសាសនា ពាណិជ្ជកម្ម ​ដឹកជញ្ជូន ទំនិញនិង​ទេសចរណ៍​​ជាដើម។​
 
លោកអនុរដ្ឋមន្រ្តីបាន​សង្កត់ធ្ងន់ថា ការតភ្ជាប់ផ្លូវសមុទ្រគឺ​ជាវិស័យមួ​យក្នុង ចំណោម​វិស័យ​សហប្រតិបត្តិការ​សំខាន់ៗរវាងអាស៊ាននិងឥណ្ឌា ​ហេតុនេះហើយ ភាគីទាំងពីរត្រូវកា​របង្កើនថែមទៀតកិ​ច្ចសហប្រតិ​បត្តិការសេដ្ឋកិច្ចពាណិ​ជ្ជកម្មទ្វេភាគី។ ដើម្បីបញ្ច​ប់ឲ្យបាន​ឆាប់ៗការចរចាលើកិច្ច​ព្រមព្រៀងស្ដីពីការដឹ​កជញ្ជូន​នាវាចរណ៍​ អាស៊ាន-ឥណ្ឌា ភាគីទាំងពីរត្រូ​វការជំរុញខ្លាំងការអភិវឌ្ឍហេដ្ឋារ​ចនា សម្ព័ន្ធសមុទ្រ រួ​មទាំង​ហេដ្ឋារចនា​សម្ព័ន្ធ​រឹងដូចជាប្រព័ន្ធកំពង់ផែ ​ភស្តុភា និងដឹក ជញ្ជូន ​និងហេដ្ឋារចនា​សម្ព័ន្ធទន់ដូចជា​គោលនយោបាយ​ ច្បាប់ និងសេវាសកម្ម ទាក់ទិននានា។
 
ប្រធានគណៈប្រ​តិភូវៀតណាមរួមជាមួយប្រទេសអាស៊ាន​ដទៃនិងឥណ្ឌាក៏សង្កត់ធ្ងន់ទៅលើតម្រូវ​ការ​ធានា​សន្តិសុខ​ សុវត្ថិភាព​នាវាចរណ៍ផងដែរ ក្នុងនោះ​ ប្រទេស​ទាំង​អស់ត្រូវ​ធានាគោលការណ៍ស្ដីពី​សេរីភាព​នាវាចរណ៍​និង​​អាកាស ចរណ៍ គោរពច្បាប់​អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩​៨២ (UNCLOS) ព្រម​ទាំងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយ ការសា​កល្បងឆ្លងដែនដូចជាចោរស​មុទ្រ ការ​ជួញ​​ដូរមនុស្ស ​អាវុធនិងគ្រឿង ញៀន​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ