03/06/2018 22:56 GMT+7 Email Print Like 0

កិច្ចសន្ទនា Shangri-La 2018៖ រដ្ឋមន្ត្រីការពារជាតិវៀតណាម Ngo Xuan Lich អញ្ជើញជួបប្រាស្រ័យទ្វេភាគី

នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ នៅខាងក្រៅកិច្ចសន្ទនា Shangri-La លើកទី ១៧ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich អញ្ជើញជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី បារាំងនិងជប៉ុន។
 

នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich អញ្ជើញថតរូបជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅក្នុងកិច្ចសន្ទនាសាងគ្រីឡា (រូបថតៈ TTXVN)

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី Marise Payne រដ្ឋមន្ត្រីទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះរាល់ការអភិវឌ្ឍនាពេលថ្មីៗនេះ ក្នុងទំនាក់ទំនងទ្វេភាគី។ រដ្ឋមន្ត្រីលោក Ngo Xuan Lich ក៏បានថ្លែងអំណរគុណចំពោះការដែលក្រសួងការពារជាតិអូស្ត្រាលីបានជួយវៀតណាមបណ្តុះបណ្តាលភាសាសម្រាប់កម្លាំងពេទ្យយោធា វីស្វកម្មវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងនាពេលខាងមុខ។

ក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន Itsunori Onodera រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពថា នាពេលខាងមុខនឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។

ក្នុងជំនួបជាមួយសមភាគីបារាំង Florence Parly រដ្ឋមន្ត្រី លោក Ngo Xuan Lich បានឲ្យដឹងថា វៀតណាមគាំទ្ររាល់ការខិតខំប្រឹងប្រែងរបស់បារាំងសំដៅរក្សាសន្តិភាព ស្ថេរភាព និងកិច្ចសហប្រតិបត្តិការ រួមការអភិវឌ្ឍក្នុងតំបន់។ រដ្ឋមន្ត្រីទាំងពីររូបបានព្រមព្រៀថា នាពេលខាងមុខ បន្តលើកកម្ពស់ប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការ ដែលមានស្រាប់និងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុក​ដាក់​និងមានឧត្តមភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ