10/05/2018 09:20 GMT+7 Email Print Like 0

កិច្ចសន្ទនាគោលនយោបាយកសិកម្ម វៀតណាម - អូស្ត្រាលី

នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុង Canberra (ប្រទេសអូស្រ្តាលី) បាន ប្រព្រឹត្តទៅកិច្ចសន្ទនាស្តីពីគោលនយោបាយកសិកម្មរវាងវៀតណាមនិងអូស្រ្តាលីលើកទី ២ ។ គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Quoc Doanh បានអញ្ជើញចូលរួមកិច្ចសន្ទនានេះ។

កិច្ចសន្ទនាគោលនយោបាយកសិកម្ម វៀតណាម - អូស្ត្រាលី

ក្នុងការសន្ទនានេះវៀតណាមបានស្នើឱ្យអូស្ត្រាលីពន្លឿនការបើកទីផ្សារសំរាប់ផ្លែផាសិននិងផ្លែមានរបស់​វៀត​ណាម​។ លោក Le Quoc Doanh បានឲ្យដឹងថា៖

«កសិផលនានារបស់ប្រទេសវៀតណាមភាគច្រើនពុំប្រកួតប្រជែងដោយផ្ទាល់ ដូច្នេះហើយនេះគឺជាឱកាសសម្រាប់​យើងបន្តបង្កើនទំហំពាណិជ្ជកម្មនៃការនាំចេញកសិផលទ្វេភាគី។ បច្ចុប្បន្ននេះ វៀតណាមជាទីផ្សារកសិផលធំ ដែលនាំចូលពីប្រទេសអូស្រ្តាលីមកកាន់វៀតណាម ដោយចាត់ទុកវៀតណាមជាប្រទេសមានកសិផលត្រូពិកយ៉ាងច្រើនលើសលុបដែលអាចនាំចេញទៅកាន់ អូស្រ្តាលីជាច្រើនទៀតផង »។

រីឯខ្លួនវិញ អនុរដ្ឋមន្រ្តីកសិកម្ម និង ធនធានទឹកអូស្ត្រាលី លោក Malcolm Thompson បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តជម្រុញការពិភាក្សាគ្នាស្តីពីការបើកទីផ្សារបន្លែ ផ្លែឈើ សាច់សត្វ និងកសិផលផ្សេងៗទៀត​ផង ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ