កិច្ចសន្ទនាអាស៊ាន-EU អំពីសមភាពភេទ ការប្រគល់សិទ្ធិជូននារីនិងកុមារី
កិច្ចសន្ទនារវាងអាស៊ាននិងសហភាពអឺរ៉ុបអំពីសមភាព ភេទ ការប្រគល់សិទ្ធិជននារីនិងកុមារី ត្រូវបានរៀបចំឡើងនាថ្ងៃទី២២ ខែតុលា នៅទីក្រុងហាណូយ។ នេះជាសកម្មភាពនៅក្នុងក្របខ័ណ្ឌ កិច្ចប្រជុំរដ្ឋមន្រ្តីជានារីអាស៊ានលើកទី៣នៅវៀតណាម។
បណ្ដាតំណាងចូលរួមកិច្ចសន្ទនាបានផ្តោតការពិភាក្សាទៅលើការសាកល្បង កត្តានិងយុទ្ធសាស្ត្រនានាដែលជួយការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាពពាក់ព័ន្ធដល់សមភាពភេទថ្នាក់តំបន់និងថ្នាក់ជាតិនៅប្លុកអាស៊ាននិង EU ព្រមទាំងកំណត់សារសំខាន់នៃសមភាពភេទ ការប្រគល់សិទ្ធិជននារីនិងកុមារី។ តំណាងមួយចំនួនក៏បានលើកសំណើរស្ដីពីដំណោះស្រាយបង្កើនកិច្ចសហប្រតិបតិ្តការនាពេលខាងមុខ រវាងអាស៊ាននិង EU លើវិស័យសមភាពភេទផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម