16/11/2017 10:04 GMT+7 Email Print Like 0

កិច្ចសន្ទនា វិទ្យាសាស្ត្រ “ស្រាវជ្រាវ ពង្រីក​តម្លៃ​ឯកសារ ភស្តុតាង​អធិបតេយ្យភាព​កោះសមុទ្រ​វៀត​ណាម”​

 កិច្ចសន្ទនា វិទ្យាសាស្ត្រ “ស្រាវជ្រាវ ពង្រីកតម្លៃឯកសារ​ភស្តុតាងអធិបតេយ្យភាពកោះសមុទ្រវៀតណាម”

នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ​សារមន្ទីប្រវត្តិសាស្រ្តជាតិវៀតណា​ម ​បានរៀបចំ កិច្ច​សន្ទនា ​វិទ្យាសាស្ត្រ “ស្រាវជ្រាវ ពង្រីក​តម្លៃឯកសារ​ វត្ថុតាងអធិបតេយ្យភាពកោះ​សមុទ្រវៀតណាម”​។ នៅទីនេះ មតិរបស់អ្នក​ជំនាញ​ការ​បាន​ឲ្យដឹង​ថា រួមជាមួយការប្រមូលផ្ដុំឯកសា​រ វត្ថុតាង ដើម្បីបម្រើគោលដៅត​ស៊ូលើវិស័យគ​តិយុត្ត ហើយ​យើងក៏​គម្បីយកចិត្តទុកដាក់ ជាពិសេ​សដល់សកម្មភាពឃោសនា ផ្សព្វផ្សា​យអំ​ពីកិច្ចការពារ អធិបតេយ្យ​ភាព​កោះសមុទ្រ​វៀតណាម។ នាពេលខាងមុខ​គម្បីមានការ​ឯកភាព ប្រមូល​ផ្ដុំទៅ​លើឯកសារ​បម្រើ​កិច្ច​ការអប់​រំអំពី​អធិបតេយ្យភាពកោះសមុទ្រ​។ អញ្ជើញថ្លែងមតិនៅទី​នេះ បណ្ឌិត Nguyen Nhaមកពីសមាគមប្រវត្តិ​សាស្រ្តទី​ក្រុង​ហូជីមិញ​បានឲ្យដឹង​ថា៖

“ខ្ញុំមានសំណើរថា បណ្ដាឯកសារ​ នៅទីកន្លែងនីមួយៗ គម្បីបកប្រែជា​​ភាសាប​រទេស រួមទាំងភាសា​ ចិន ជប៉ុន ជាដើម​ ហើយធ្វើការផ្សព្វផ្សាយ​ដល់ម​ហាវិទ្យាស័យ​នីមួយៗ។ នៅមហាវិទ្យាស័យមានឯក​សារ​ច្រើន​ណាស់ ប៉ុន្តែតា​ម​ទស្សនៈ​​របស់ខ្ញុំគឺមហាវិទ្យាស័យណា មា​នផ្នែកសិក្សាអាស៊ីនោះ ច្បាស់ជា​នឹងទទួល​បាន​ការយក​ចិត្ត​ទុក​ដាក់​របស់​និស្សិត”៕

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ