30/04/2018 22:33 GMT+7 Email Print Like 0

កិច្ចសន្ទនាស្តីពីទំនាក់ទំនងវៀតណាម - អាមេរិក

នៅទីក្រុងវ៉ាស៊ីនតោន មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវផ្នែកយុទ្ធសាស្រ្តអន្តរជាតិ (CSIS) ទើបនឹងបានរៀបចំកិច្ចសន្ទនាស្តីពីទំនាក់ទំនងវៀតណាម - អាមេរិក ដោយមានការចូលរួមរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Pham Quang Vinh និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Daniel Kritenbrink ។
 

 កិច្ចសន្ទនាស្តីពីទំនាក់ទំនងវៀតណាម - អាមេរិក

ក្នុងកិច្ចសន្ទនានេះឯកអគ្គរដ្ឋទូតទាំងពីររូបបានសម្តែងក្តីសប្បាយរីករាយចំពោះការរីកចម្រើនដ៏ធំធេងនៃទំ​នាក់ទំនងភាពជាដៃគូលើគ្រប់វិស័យរវាងវៀតណាម និងអាមេរិកក្នុងរយៈពេលកន្លងមក ។ លោក Pham Quang Vinh និងលោក Daniel Kritenbrink បានអះអាងថា ភាគីទាំងពីរនឹងជំរុញទំនាក់ទំនងេះនៃ ប្រទេសទាំង​ពីរឲ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសលើវិស័យអាទិភាពមួយចំនួនដែលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមរវាងវៀតណាមនិងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៧ តាមរយៈដំណើរការទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតទាំងពីររូបនេះក៏បានឆ្លើយសំណួររបស់ទស្សនិកជនអំពីយុទ្ធសាស្ដ្ររបស់អាមេរិកចំពោះតំបន់អាស៊ី-ប៉ាស៊ីហ្វិក រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងសុវត្ថិភាព - សន្តិសុខ ក្នុងការធ្វើនាវាចរណ៍ ក្នុងនោះមានបញ្ហាសមុទ្រខាងកើតផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ