28/08/2017 10:55 GMT+7 Email Print Like 0

កិច្ចសន្ទនាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RTAs / FTAs)


 កិច្ចសន្ទនាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (RTAs / FTAs)

នាព្រឹកថ្ងៃទី២៧​ ខែសីហា ឆ្នាំ​២០១៧ នៅទីក្រុងហូជីមិ​ញ ក្នុ​ងក្របខ័ណ្ឌ​ នៃ​វេទិកា​សហប្រតិ​បត្តិការ​សេដ្ឋកិច្ច​អាស៊ី - ​ប៉ាស៊ីហ្វិក (APEC) បាន​ប្រព្រឹត្តិទៅ កិច្ចសន្ទនារប​ស់ APEC ស្ដីពីបណ្ដាកិច្ចព្រមព្រៀងពាណិ​ជ្ជកម្ម​តំបន់ កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្ម​សេរី (RTAs / FTAs) នៅតំបន់អាស៊ី​ - ប៉ាស៊ីហ្វិក។ អញ្ជើញ​ថ្លែងមតិនៅទីនេះ​ អនុរដ្ឋ​មន្ត្រីក្រសួង​ការបរទេស​វៀត​ណាម លោក Bui Thanh Son ប្រធាន SOM APEC ២០១៧ បាន​សង្កត់​ធ្ងន់ថា ក្នុងរយៈ​ពេលជិត​ ៣០ ឆ្នាំកន្លងទៅ បណ្ដា​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​តំបន់ និងកិច្ច​ព្រមព្រៀង​ពាណិជ្ជ​សេរីនៅ​តំបន់​ APEC មានការអភិវឌ្ឍន៍យ៉ាងខ្លាំ​ងក្លា។ វៀតណាមបាន​វាយតម្លៃខ្ពស់​ចំពោះសារៈសំខា​ន់របស់​កិច្ច​ព្រម​ព្រៀង​នានា​ FTA ហើយអនុវត្តការចរចរប្រកបដោយជោ​គជ័យ នូវកិច្ចព្រមព្រៀងជាច្រើន។ លោ​ក Bui Thanh Son បាន​ឱ្យដឹង​ថា៖

“ចំពោះវៀតណាម ក្នុងដំណើរការបើកទ្វាធ្វើសមាហរ​ណកម្ម យើងខ្ញុំ​បានចាត់​ទុកការ​ទាក់​ទងផ្ទាល់​ជាមួយ​ទីផ្សារ​​នៃបណ្ដាប្រទេស​គឺសំខាន់ណាស់។ ដូច្នេះ យើង​ខ្ញុំបានចរ​ចា និង​ចុះហត្ថ​លេខា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ចំនួន ១២ និងបន្តចរចា​ចំពោះបណ្ដាកិច្ចព្រមព្រៀងដ៏សំខាន់​ផ្សេង​ៗទៀត។ កិច្ចព្រម​ព្រៀង​ទាំង​នេះបានប​ង្កលក្ខណៈ​ងាយស្រួលសម្រាប់​ទំនិញ និងសេវាកម្មរ​បស់យើងជ្រៀតចូលទីផ្សារក្នុ​ងតំបន់ និង​ពិភពលោក”។

អង្គប្រជុំបានឲ្យដឹងថា ប្រធានបទនៃកិច្ច​សន្ទនាលើកនេះ គឺសមស្របនឹងប្រធានបទ​នៃឆ្នាំ APEC ២០១៧ គឺ បង្កើត​កម្លាំងចលករ​ថ្មី រួមគ្នាពូនជ្រំអនាគតរួម​។ ជាមួយនឹងប្រធានប​ទនៃឆ្នាំនេះ បណ្ដាខឿន​សេដ្ឋកិច្ច​ជាសមាជិក​បានកំណត់​ជំរុញការតភ្ជាប់សេដ្ឋកិ​ច្ចតំបន់ឲ្យទូលំ​ទូលាយ ហើយបន្ត​ជាចំណុច​សំខាន់​នៃកិច្ច​សហប្រតិបត្តិ​ការ​របស់ APEC៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

 

បណ្តាព័ត៌មានបានផ្សាយ