16/06/2017 09:58 GMT+7 Email Print Like 0

កិច្ចសន្ទនាយុទ្ធសាស្ត្រនិងការពិគ្រោះយោបល់នយោបាយថ្នាក់​អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម​-រុស្ស៊ី​


 
អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son
និង​សមភាគី​រុស្ស៊ី លោក I.Morgulov  (រូបថតៈ VOV)

នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០១៧ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍​ក្រសួង​ការបរទេស​វៀត​ណាម​ លោក Bui Thanh Son និង​សមភាគី​រុស្ស៊ី លោក I.Morgulov  បាន​អញ្ជើញ​​​​ជាអធិបតីជំនួបសន្ទ នាយុទ្ធសាស្ត្រ​ការទូត - ការពារ​ជាតិ-សន្តិសុខ​​លើក​ទី៩ ​និងការពិគ្រោះ​យោបល់​​នយោបាយ​ថ្នាក់​ ​អនុរដ្ឋមន្ត្រី​ការបរទេស​វៀត​ណាម ​- រុស្ស៊ី។

នៅ​ទីក្រុងហាណូយ (វៀតណាម ) ភាគីទាំងពីរបាន​ផ្លាស់​ប្តូរលើ​បណ្តា​​បញ្ហា​​អន្តរជាតិ​ និង​តំបន់​ដែល​មាន​ការ​យក​ចិត្ត​​ទុកដាក់​ដូចគ្នា និងឯកភាពថា ក្នុងសភាព​ការ​ ​ដែលមានបម្រែបម្រួលស្មុ​គស្មាញនេះ ភាគីទាំងពីរ ​គប្បី​​បង្កើន​​ការ​ផ្លាស់​ប្តូរព័ត៌​មាន និងរឹតបន្តឹងកិច្ចសហប្រ​តិបត្តិការ​លើ បណ្តាវេទិកាព​ហុភាគី ជា​ពិសេស នៅអង្គ​ការសហប្រ​ជាជាតិ ក្នុងក្របខ័​ណ្ឌនៃកិច្ច សហប្រតិបត្តិ​​ការ​អាស៊ាន​-រុស្ស៊ី ក៏ដូច​ជារក្សាសន្តិភាព ស្ថិរ​ភាព​ក្នុង​តំបន់​អាស៊ី -ប៉ាស៊ី ហ្វិកនិង​​លើ​ពិភព​លោក។ អនុរដ្ឋមន្ត្រីកា​របរទេស​រុស្ស៊ី លោក I.Morgulov បានស​ង្កត់ ធ្ងន់ថា​៖​​ “សភាពការណ៍លើពិភពលោកបច្ចុប្ប​ន្ន​មាន ​ការផ្លាស់ប្តូរយ៉ាង​ឆាប់​រហ័ស តាម នោះ​ការដែ​ល​ដៃគូ​យុទ្ធសាស្ត្រ​​​ដូចជា​​ប្រទេស​យើង​ទាំងពីរ ជួប​ពិភាក្សា​ផ្លាស់​​ប្តូរ​មតិ​គឺចាំ​បាច់​ណាស់។​ ជួបសន្ទនានយោបាយ​​គ្រប់លំ​ដា​​ប់​ថ្នាក់​ជា​ប្រចាំ នឹង​អនុញាត្ត​ឲ្យ ​យើងដោះ​ស្រាយ​រាល់ប​ញ្ហាកើត​មា​នឡើង​ជាពិសេស​ពិ​គ្រោះ​យោ​បល់​​ពីគ្នាទៅ​​វិញ ទៅមក​ឈរ​លើ​ស្មារតី​សហប្រតិ​បត្តិការ​​មិត្តភាព​ ដែល​មាន​ស្រាប់”។

​ភាគី​ទាំងពីរបាន​ឯកភាពរក្សានិងជម្រុញកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់ វិស័យ ខំប្រឹង​ប្រែងនាំ​តម្លៃ​ប្រាក់​​ពាណិជ្ជកម្ម​​ទ្វេភាគី​ឡើង​ដល់​១០ពាន់​លាន​ដុល្លារ អាមេរិក​នាឆ្នាំ២០២០។ ភាគីទាំងពីរ​បានយល់​ព្រម​សហការ​​ឲ្យ​​បា​ន​ល្អ​សម្រាប់​ដំណើរ​​ទស្សនកិច្ចជាផ្លូវការ នៅរុស្ស៊ីនាពេលខាង​មុខរបស់​ប្រធានរ​ដ្ឋ វៀត​​ណាម លោក ​Tran Dai Quang ។ ភាគីទាំងពីរក៏បាន​​ព្រមព្រៀង​គ្នាដោះ​ស្រាយ​ជំលោះ​​លើ សមុទ្រខាងកើត​ដោយសន្តិវិធី ឈរលើ​មូល​ដ្ឋានច្បាប់អន្តរ ជាតិ និងអនុសញ្ញាអង្គ​ការ សហប្រជាជាតិស្តីពីច្បាប់សមុ​ទ្រ​ឆ្នាំ១៩៨២៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ