24/11/2016 12:53 GMT+7 Email Print Like 0

កិច្ចសន្ទនាជំរុញការយល់ដឹងអំពីសមភាពភេទនៅវៀតណាម

នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ ស្ថាប័នអ.ស.ប​ទទួល​បន្ទុក​សមភាព​ភេទ​និង​ប្រគល់​សិទ្ធិជូន​នារី (UN Women) ប្រចាំវៀតណាម បាន​រៀប​ចំកិច្ច​សន្ទនា​អំពី “​អនុសញ្ញា​របស់​អ.ស.បស្ដី​អំពី​ការ​លុប​ចោល​គ្រប់​រូប​ភាពនៃ​ការរើស​អើង ចំពោះនារី” (CEDAW)។ នៅទីនេះ លោក​ស្រី Shoko Ishikawa ប្រធាន​តំណាង​ UN Women ប្រចាំវៀត​ណាម អះអាង​ថា វៀតណាម បានចូលរួមយ៉ាង​សកម្ម​ក្នុង​សន្ធិសញ្ញា ​CEDAW ហើយសហការ​យ៉ាងល្អជាមួយ​ UN Women ក្នុង​ដំណើរ​ការជំរុញ​សមភាពភេទ ការពារសិទ្ធិ​របស់នារី​និង​កុមារី។ រីឯ​ខ្លួន​វិញ អនុប្រធាននាយក​ដ្ឋានសម​ភាព​ភេទ ចំណុះក្រសួងការងារ យុទ្ធជន​ពិការ​និង​សង្គម​កិច្ច​វៀត​ណាម​លោក​ស្រី ​Hoang Thi Thu Huyen បានឲ្យដឹង​ថា រដ្ឋាភិបាល​វៀត​ណាម​កំពុង​កសាង​យ៉ាង​សកម្ម​នូវផែន​ការធ្វើ​សកម្មភាព​សំដៅ អនុវត្តន៍​ការណែនាំ​របស់គណៈកម្មការ​សន្ធិសញ្ញា របស់អ.ស.បស្ដីអំពីការលុប ចោលគ្រប់​​រូបភាព​នៃការ​រើសអើង​ចំពោះនារី។ ក្រោយពីនាយករដ្ឋមន្រ្តីរដ្ឋាភិបាលអនុម័តនោះ​ក្រសួងកា​រងារ យុទ្ធជន​ពិការ​និង​សង្គម​កិច្ច​ នឹងចេញផ្សាយឯកសារ ណែនាំអនុវត្តន៍ផែន​ការធ្វើ​សកម្មភាព ព្រមទាំង​ឃ្លាំមើល​ការអនុវត្តន៍​អនុសញ្ញា​ CEDAW ពោលខាងលើផងដែរ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ