23/12/2017 07:51 GMT+7 Email Print Like 0

កិច្ចសន្ទនាគោលនយោយការពារជាតិវៀតណាម-កម្ពុជាថ្នាក់អនុរដ្ឋមន្ត្រីលើកទី៣


 នាយឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh  

នារសៀលថ្ងៃទី២១​ ខែធ្នូ ឆ្នាំ​២០១៧ នៅទីស្នាក់ការក្រសួងកា​រពារជាតិ​កម្ពុជា គណៈ ប្រតិភូជាន់ ខ្ពស់ក្រសួង​ការពារ​ប្រទេស​វៀត​ណាម ដឹ​កនាំដោយឧត្តមសេនយ៍ឯក លោ​ក Nguyen Chi Vinh អនុរដ្ឋ​មន្ត្រីក្រសួង​ការពារ​ប្រទេស​វៀត​ណាម​ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួង​ការពារជាតិកម្ពុជាដឹកនាំដោយនាយ ឧ​ត្តមសេនីយ៍ នាង​ផាត រដ្ឋម​ន្ត្រីក្រសួង ការពារជាតិកម្ពុជា ​បានអនុវត្ត “កិច្ចសន្ទ​នានយោបាយការពា​រជាតិ​វៀតណាម​-​កម្ពុជា ថ្នាក់​អនុរដ្ឋ​មន្ត្រី​លើក​ទី​៣”។
 
នៅក្នុងជំនួប​នេះ ភាគីទាំងពីរបានផ្លាស់ប្តូ​រ និងចែករំលែកនូវប​ញ្ហាដែលភាគី​ទាំង ពីរមាន​ការយក​ចិត្តទុក​ដាក់​ដូច​គ្នា អំពីស្ថានភាពនយោ​​បាយ ​សន្តិសុខពិភពលោក និងតំប​ន់ ដែលជះឥទ្ធិពលទៅនឹ​ងស្ថិ​រភាព សន្តិភាព​របស់ប្រទេស​ទាំងពីរ​ ​ព្រមទាំង វាយតម្លៃនូវ​លទ្ធផល​សហប្រតិបត្តិការ​លើវិស័យ​ការពារ​ជាតិ​រវាងវៀត​ណាម​ជាមួយ​ កម្ពុជានាពេលកន្លង​ទៅ ក៏ដូចជា ឯកភាពទិសដៅសហ​ប្រតិបត្តិការ​នាពេលខា​ងមុ​ខ។
​ 
បន្ទាប់ពីជំនួប ចំពោះ​មុខការធ្វើកាកសីណសាក្សីរបស់ថ្នា​ក់ដឹកនាំ នៃក្រសួងការ ពារ​ប្រទេសទាំង​ពីរ តំណាង​បញ្ជាការដ្ឋាន​ប៉ូលីសការពារ​សមុទ្រវៀតណាមនិងគ​ណៈ កម្មាធិការជាតិសុវត្ថ​iភាពទ័ព​ជើងទឹក​កម្ពុជា​បាន​ចុះហត្ថលេខា​លើកិច្ចព្រម​ព្រៀងបង្កើត ខ្សែ Ho​tline រវាងស្ថាប័នទាំង​ពីរផង​ដែរ៕​​

 

តា​ម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ