31/12/2018 11:45 GMT+7 Email Print Like 0

កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) មានសុពលភាពជាផ្លូវការ

 នាថ្ងៃទី៣០​ ខែធ្នូ ឆ្នាំ​២០១៨ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ ​និងជឿនលឿនសម្រាប់ភាពជាដៃគូ​ អន្តរប៉ាស៊ីហ្វិក (CPTPP) ដែលជាកំណែគ្មានអាមេរិក​នៃកិច្ចព្រមព្រៀងភាពជាដៃគូ​ឆ្លងកាត់ប៉ាស៊ីហ្វិក (TPP​)  បាន​ចូល​ជាធរ​មាន​ ដោយ​បង្កើតនូវតំបន់ពាណិជ្ជកម្មសេរី ស្រូបយ​ក ប្រហែល ១/១០ នៃខឿនសេដ្ឋកិច្ចពិភពលោក។​ 
 
ដូច្នោះហើយ C​PTPP នឹងជួយកាត់បន្ថយពន្ធសម្រាប់ផលិតផល​កសិកម្ម និងឧស្សាហកម្ម កាត់បន្ថយ​បទប្បញ្ញត្តិ​ស្តីពីការ​វិនិយោគ​និងពង្រឹងការការពារ​កម្មសិទ្ធិបញ្ញា។​ រដ្ឋជាសមាជិក​ទាំង ១១ នៃ CPTPP នេះ សង្ឃឹមថា​ កិច្ចព្រម​ព្រៀងនេះនឹ​ង​ជួយទប់ស្កាត់លទ្ធិគាំពារនិយ​ម។ ប្រទេសអូស្រ្តាលី កាណាដា ​ជប៉ុន ម៉ិកស៊ិក​ នូវែលសេឡង់​និង​សឹង្ហបូ​រីគឺជា៦ប្រទេសដំបូង ដែលបាន​អនុម័ត លើ CPT​PP ដើម្បីបង្កើត​លក្ខណៈ​សម្រាប់​កិច្ច​ព្រម​ព្រៀងនេះ​ចូលជាធរ​មាន​។ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាន​នៅក្នុងប្រទេសវៀតណាម​ ចាប់ពីខែ​មករាឆ្នាំ ២០​១៩ នេះ​តទៅ​។
 
សូមគូស​បញ្ជាក់ថា CPTPP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង ១១ ប្រទេស រួមមាន អូស្រ្តាលី ប្រ៊ុយណេ កាណាដា​ ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិ​កស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរីនិងវៀ​តណាម​។ កិច្ចព្រម​ព្រៀង​នេះត្រូវ​បាន​គេរំពឹង​ថា នឹ​ងជំរុញកំណើនសេដ្ឋកិច្ចបង្កើត​ការ​ងារ​ធ្វើ កាត់បន្ថយ​ភាព​ក្រីក្រ​និង​បង្កើន​គុណភាព​នៃជីវភាព​រស់នៅរបស់​ប្រជាជន​នៃរដ្ឋជាសមាជិកផ​ងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ