24/12/2018 11:11 GMT+7 Email Print Like 0

កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងឱកាសអនុវត្តន៍ក្តីសុបិនរបស់វៀតណាម

គោល​ដៅរបស់វៀតណាម ​ជា​វិបុលភាព​ ដែលមិនអាចខ្វះបាន​ត្រូវអនុវត្តន៍សមាហរណកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​។ ហើយ​គោលដៅ​សមាហរណកម្ម​​សេដ្ឋកិច្ច​អន្តរជាតិ​​មិន​អាច​ខ្វះ​​បណ្តា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជំនាន់​ថ្មី។ ​ក្នុង​នោះ​ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់​​ភាព ជាដៃគូ​អន្តរ​​ប៉ាស៊ីហ្វិក (CPTPP) ទើប​បាន​រដ្ឋសភា​​អនុម័ត​ដែល​ជា​ឱកាស​ពិសេស​​របស់​ប្រទេស​វៀតណាម​។

អ្នកជំនាញសេដ្ឋកិច្ច លោកស្រី ផាម ជីឡាន (Pham Chi Lan)  សប្បាយរីករាយរំលឹកឡើងវិញនូវអនុស្សាវរីយ៍ធ្វើការជាមួយអ្នកជំនាញនៃធនាគារពិភពលោក (WB) ដើម្បីចេញសេចក្តីរាយការណ៍វៀតណាម ក្នុងឆ្នាំ២០១៥ និងការព្យាករណ៍អំពី"អនាគតដ៏វិបុលភាព"។

លោកស្រី ផាម ជីឡាន (Pham Chi Lan) បានរៀបរាប់ថា អ្នកជំនាញក្នុងនិងក្រៅប្រទេស បានចំណាយពេលវេលាជាច្រើន ដើម្បីស្រាវជ្រាវយ៉ាងលំអិតអំពីដំណើរការផ្លាស់ប្តូរថ្មី ក្នុងអំឡុងពេល ៣០ ឆ្នាំ (១៩៨៦ - ២០១៦) ហើយដាក់​ចេញទិសដៅថ្មីសំរាប់ឆ្នាំ២០៣៥។

ទិសដៅថ្មីសំរាប់ឆ្នាំ២០៣៥ ដែលលោកស្រី ឡាន (Lan) ធ្លាប់លើកឡើងគឺ “បំណងប្រាថ្នារបស់វៀតណាម នាឆ្នាំ២០៣៥” អំពីវៀតណាមជាវិបុលភាព ប្រជាជនទទួលប្រាក់ចំណូលខ្ពស់។ សត្តានុពលនិងការទីតាំងរបស់វៀតណាមកាន់តែលើកកម្ពស់  សមាហរណកម្មសេដ្ឋកិច្ចកាន់តែចូលក្នុងខឿនសេដ្ឋកិច្ចពិភពលោកយ៉ាងស៊ីជម្រៅ។

នាពេលខាងមុខឆាប់នេះ សមាហរណកម្មសេដ្ឋកិច្ចកាន់តែចូលក្នុងខឿនសេដ្ឋកិច្ចពិភពលោកយ៉ាងស៊ីជម្រៅ ដែលបានចាត់ទុកដូចជាចំណុចគន្លឹះសំរាប់វៀតណាម។ ដូច្នេះ វៀតណាមត្រូវខិតខំប្រឹងប្រែងឈរលំដាប់ខ្ពស់ក្នុងបញ្ជីឈ្មោះបណ្តាប្រទេសមានប្រជាជនដែលទទួលប្រាក់ចំណូលច្រើន។  បរិមាណប្រជាជនស្ថិតនៅថ្នាក់កណ្តាល​​ស្មើ ៥០%  ។


ទីក្រុងហូជីមិញ  - មជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតនៃប្រទេសវៀតណាម។
រូបថត៖ ង្វៀនឡឹន



នាថ្ងៃទី ៨ ខែមិនា លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  - ឧស្សាហកម្មវៀតណាម ត្រឹន តួនអាញ (Tran Tuan Anh) (ខាងស្តាំ) និងអ្នកតំណាងនៃបណ្តាប្រទេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង CPTPP នៅទីក្រុង Santiago នៃប្រទេសឈីលី ។ រូបថត៖ AFP/ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ក្នុងរយៈពេលខាងមុខឆាប់ៗនេះ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ផ្តល់ផលប្រយោជន៍ខាងសេដ្ឋកិច្ចជាច្រើនសំរាប់វៀតណាម និងបង្កើតការងារសំរាប់ពលកររាប់លាននាក់ ក្នុងនោះផ្នែកវាយនភណ្ឌ ស្បែកជើង អេឡិចត្រូនិក ដែលទាក់ទាញពលករជាច្រើននាក់។
រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

តាមការគិតគូរ វៀតណាមនឹងសម្រេចបានទិសដៅ ឆ្នាំ២០៣៥ នៅពេលនោះ ពលករម្នាក់នឹងទទួលប្រាក់ចំណូលជាមធ្យមចំនួន ៧.០០០ ដុល្លារអាមេរិក។ ថែមទាំង វៀតណាមត្រូវរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ ភាគតិចបំផុតប្រហែល ៦ ដល់ ៧% ក្នុងមួយឆ្នាំ។ ដើម្បីទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ លោកនាយករដ្ឋមន្ត្រី ង្វៀន ស្វឹនភុក (Nguyen Xuan Phuc) បានសង្កត់ធ្ងន់ថា វៀតណាមត្រូវរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្តូរទម្រង់រូបភាពសេដ្ឋកិច្ច បង្កើនទន្និផលនិងប្រសិទ្ធភាព ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅចូលក្នុងពិភពលោក។ មានន័យថា វៀតណាមត្រូវបង្កើតកម្លាំងចលករថ្មីសំរាប់ការបង្កើន GDP ជំនួសការរុករកធម្មជាតិរ៉ែ ដើមទុនវិនិយោគពីរដ្ឋដូចសម័យមុន។


សេចក្តីរាយការណ៍របស់រដ្ឋាភិបាលផ្ញើជូនរដ្ឋសភាបានវាយតំលៃថា អាស្រ័យទៅលើកិច្ចព្រៀមព្រៀង CPTPP តំលៃការនាំចេញអាចកើនឡើងប្រហែល ៤,០៤% រហូតដល់ឆ្នាំ២០៣៥។ កិច្ចព្រៀមព្រៀង CPTPP បានបង្កើតការងារចំនួន ២០.០០០ ដល់ ២៦.០០០ ក្នុងមួយឆ្នាំ។ សមាហរណកម្មពិតជាកត្តាសំខាន់មួយ ដើម្បីអនុវត្តន៍គោលដៅ វៀតណាមវិបុលភាពមួយ។

កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ទើបបានរដ្ឋសភាអនុម័ត ដែលក្លាយទៅជាចំណុចសំខាន់ ក្នុងដំណើរធ្វើសមាហរណកម្ម។ ការសន្យាជំនាន់ថ្មីនឹង"ជំរុញ"វៀតណាមឆាប់ប្រែប្រួលខ្លួន  ដើម្បីរកឃើញកម្លាំងចលករសំរាប់កំណើនសេដ្ឋកិច្ច។ កិច្ចព្រមព្រៀង CPTPP ក៏បានបើកទីផ្សារដ៏ធំធេងសំរាប់​សហគ្រាសវៀតណាម។

លោកអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម ត្រឹន ក្វឹកខាញ (Tran Quoc Khanh)  ជាមនុស្សម្នាក់ចូលរួមក្នុងដំណើរការចរចារកិច្ចព្រមព្រៀង CPTPP ក្នុងអំឡុងពេល ១០ ឆ្នាំ បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងជៈឥទ្ធពលយ៉ាងខ្លាំងដល់វិស័យជាច្រើន។ ក្រៅពីការបើកទូលាយទីផ្សារ  ការកែលំអ លើកកម្ពស់ការក្រកួតប្រជែង កំណត់ពលកម្ម ការលក់ដូររដ្ឋ...  បើសិនជាវៀតណាមឆ្លៀតយកឱកាសយ៉ាងល្អ វៀតណាមនឹងមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងនាសព្វថ្ងៃនេះ។

លោក បណ្ឌិត លឿង វ៉ាន់ខុយ (Luong Van Khoi) នាយករងមជ្ឈមណ្ឌលព័ត៌មាននិងព្យាករណ៍ស្ថានភាពសេដ្ឋកិច្ច -  សង្គមជាតិ បានដាក់ចេញតួរលេខដ៏ជាក់ស្តែង។ លោកបានព្យាករណ៍ថា ដោយការជៈឥទ្ធពលពីការកាត់បន្ថយពន្ធដា កិច្ចព្រមព្រៀង  CPTPP អាចបង្កើន GDP វៀតណាមបន្ថែម ៤,៧ % នាឆ្នាំ២០៣៥ បើសិនជាប្រៀបធៀបនឹងនារយៈពេលដដែលនៃសព្វថ្ងៃនេះ។

មានន័យថា បើសិន នាឆ្នាំ២០១៧ ទទួលបាន ២២៤ ពាន់លានដុល្លារអាមេរិក រហូតដល់ឆ្នាំ ២០៣៥ បង្កើនបន្ថែម ៤,៧ % នៃ GDP នាឆ្នាំ២០១៧។ GDP បង្កើនបន្ថែម ១០,៥ ពាន់លានដុង  (ប្រហែល ២៣០.០០០ ពាន់លានដុង)។ លោកបានវាយតំលៃថា នេះគឺជាតួរលេខដ៏ចាប់ចិត្ត នៅពេលវៀតណាមចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ក្នុងសេចក្តីរាយការណ៍របស់រដ្ឋាភិបាលផ្ញើជូនរដ្ឋសភា ដែលបានវាយតំលៃថា ដោយកិច្ចព្រមព្រៀង CPTPP ទំហំនៃការនាំចេញអាចបង្កើនបន្ថែម ៤,០៤% រហូតដល់ឆ្នាំ២០៣៥។ ទំហំនៃការនាំចូលអាចបង្កើនពី ៣,៨% ដល់ ៤,៦% និងលទ្ធភាពខ្វះខាតពាណិជ្ជកម្មបានគ្រប់គ្រងតាមពេលវេលា។

 


ក្នុងអំឡុងពេល ៦ ខែដើមឆ្នាំ២០១៨ ខេត្ត ទៀនយ៉ាង (Tien Giang) ទទួលបានទំហំនៃការនាំចេញ ១,២៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៦,៨% បើសិនជាប្រៀបធៀបនឹងរយៈពេលដដែលនៃឆ្នាំ២០១៧។
មុខទំនិញនាំចេញរបស់ខេត្តទៀនយ៉ាង (Tien Giang) ភាគច្រើនគឺកសិផល ជលផល បំពង់ស្ពាន់
ស្បែកជើង វាយនភណ្ឌ…។ រូបថត៖ មីញទ្រី /ទីភ្នាក់ងារសារព័ត៌មានវៀតណមាន



រហូតដល់ខែកញ្ញា ឆ្នាំ២០១៨ ខេត្ត ណាមឌីញ (Nam Dinh)  មានគម្រោង FDI ចំនួន ៩៨ ដែលមានដើមទុនវិនិយោគជិត ៣,៣ ពាន់ដុល្លារអាមេរិក។ អ្នកវិនិយោគបរទេសបានវិនិយោគលើវិស័យទាំងបី ៖
វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ក្នុងនោះផ្នែកវាយនភណ្ឌ ស្បែកជើង និងផ្នែកពាក់ព័ន្ធ
នឹងកាត់ដេរបានវិនិយោគ ៦០ គម្រោង ដែលដើមទុនវិនិយោគសរុបចំនួន ៨៥០ លានដុល្លារអាមេរិក។
រូបថត៖ វ៉ាន់ដាត - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



រហូតដល់អស់ឆមាសទី ៣ នៃឆ្នាំ២០១៨ ទំហំនៃការនាំចូលរបស់ខេត្ត ប៊ិញឌីញ (Binh Dinh) ទទួលបាន
៨៧៥,៨ លានដុល្លារអាមេរិក ក្នុងនោះទំហំនៃការនាំចេញទទួលបាន ៥៨៧,៨% លានដុល្លារអាមេរិក
កើនឡើង ១១,៥ % បើសិនជាប្រៀបធៀបនឹងរយៈពេលដដែលនៃឆ្នាំ២០១៧។ មុខទំនិញនាំចេញគឺកសិផល
អង្ក ស្បែកជើង ថ្មសំរាប់ការសាងសង់និងដែកថែប...។ រូបថត៖ វូស៊ីញ  - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ក្នុងអំឡុងពេល ៩ ខែ នៃឆ្នាំ២០១៨ ទំហំនៃការនាំចេញពីកសិផល រុក្ខកម្ម ជលផលប៉ាន់ប្រមាណ ២៩,៥៤ ពាន់លានដុល្លារអាមេរិក កើនឡើង ៩,៣% បើសិនជាប្រៀបធៀបនឹងរយៈពេលដដែលនៃឆ្នាំ២០១៧
ហើយស្មើនឹង ៧៣%នៃផែនការឆ្នាំ។ ក្នុងរូបថត៖ ជលផលគឺមួយក្នុងចំណោមមុខទំនិញទាំងបួន
ដែលបាននាំចេញ និងបង្កើតកំណើនយ៉ាងខ្ពស់បំផុត ក្នុងរយៈពេល ៩ ខែ នៃឆ្នាំ២០ឥ១៨។
រូបថត៖ វូស៊ីញ  - ទីភ្នាក់ងារសារព័ត៌មានវៀតណាម



ក្នុងអំឡុងពេល ៧ ខែ នៃឆ្នាំ២០១៨ ក្រុមហ៊ុនទទួលខុសត្រូវមានកំរិតផ្លែឈើមេគង្គ ស្ថិតនៅតំបន់ឧស្សាហកម្ម ត្រាណក (Tra Noc) ខណ្ឌ ប៊ិញធុយ (Binh Thuy) ខេត្ត កឹនថើ (Can Tho) បានកែច្នៃ និងនាំចេញកសិផលឆ្អើរ
ទៅកាន់ទីផ្សារចិន កាណាដា អាល្លឺម៉ង់ កម្ពុជានិងអ៊ីរ៉ង់ចំនួនជាង ៧០០ តោន ដែលទទួលទំហំនៃការនាំចេញ
៧០ ពាន់លានដុង និងកើនឡើង ១៥% បើសិនជាប្រៀបធៀបនឹងរយៈពេលដដែលនៃឆ្នាំ២០១៧។
រូបថត៖ វូស៊ីញ  - ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

អំពីការទាក់ទាញ  FDI ១១ ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង  CPTPP បានវិនិយោគមកចូលប្រទេសវៀត ណាមស្មើនឹង ២៥% នៃការវិនិយោគសរុប។ ក្នុងនោះ ជប៉ុនគឺជាប្រទេសដែលមាន វិនិយោគមកចូលវៀតណាមជាច្រើនបំផុត (ស្មើ ៤១,៥%) បន្តនេះគឺសីង្ហបុរី (៣៨,៣%) និង ម៉ាឡេស៊ី (១១,៧%)។ ប្រទេសមួយចំនួនទៀត ដូចជា៖ កាណាដា នូវែលសេឡង់ប្រ៊ុយណេ និងអូស្ត្រាលី បានវិនិយោគមកចូលវៀតណាម ដែលមិនគួរឲ្យចាប់ចិត្តនៅឡើយ។

តាមរដ្ឋាភិបាល កិច្ចព្រមព្រៀង CPTPP បានបង្កើតការងារពី ២០.០០០ ដល់ ២៦.០០០ ក្នុងមួយឆ្នាំសំរាប់ វៀត ណាម។ អ្នកជំនាញបានឯកភាពថា វៀតណាមបង្កើតកម្លាំងចលករ សំរាប់កំណើន។ សមាហរណកម្មខាងសេដ្ឋកិច្ចគឺជាការ” ជំរុញ ” ដើម្បីបង្កើតកម្លាំងចលករនេះ។


លោកអនុរដ្ឋមន្ត្រី ត្រឹន ក្វឹកខាញ (Tran Quoc Khanh) បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀង  CPTPP នឹងផ្តល់កម្លាំង​ចលករមិនផ្ទាល់ ដើម្បីជំរុញកំណើន។ តាមនោះ សហគ្រាសវៀតណាមអភិវឌ្ឍន៍ ត្រូវមានទីផ្សារធំ ជាពិសេស ការចូលរួមក្នុងការលេងល្បែងជាមួយបណ្តាប្រទេសធំៗ./.

អត្ថបទ៖ កាសែតរូបភាពវៀតណាមសរុប
រូបថត៖ កាសែតរូបភាពវៀតណាមសរុប
ទីភ្នាក់ងារសារព័ត៌មាន AFP


បណ្តាអត្ថបទបានផ្សាយ