29/07/2018 09:32 GMT+7 Email Print Like 0

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) នាំ​មកនូវផល​ប្រយោជន៍​សម្រាប់​ភាគីទាំងពីរ​

 ថ្លែង​មតិនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ​២០១៨ ក្នុងឱកាសនៃដំណើរ​ទស្សន​កិច្ច​ការងារ​នៅវៀ​ត​ណាមនោះ សមាជិកសភា Bernd Lange ប្រធានគណកម្មាធិការពាណិជ្ជកម្មអន្តរជាតិ​សភាអឺរ៉ុប បានឲ្យដឹងថា ​ក្រោយរយៈពេល ការ ខិតខំប្រឹងប្រែងដោះស្រាយបញ្ហា​បច្ចេកទេសមក សំណុំឯកសារនៃ EVFTA ត្រូវបានសម្រេច​ជាស្ថាពរ។
 
សំណុំឯកសារនេះ​ត្រូវបានត្រៀមជាស្រេចដើម្បីបកប្រែទៅជាភាសាជាផ្លូវការរបស់សហ ភាពអឹរ៉ុបចំនួន២៤ ហើ​យ​ផ្ញើ​ដ​ល់​​​ប្រទេសសមាជិកទាំង២៨ដើម្បីពិនិត្យឡើងវិញនូវមាតិកានៃឯកសារ។ ឯកសារនេះ​នឹង​បាន​ចុះហត្ថ​លេខានា​ពេល​ខាងមុខ។ លោក Bernd Lange បានសម្តែងក្តីសង្ឃឹមថា ការចុះហត្ថ​លេខាលើ​ឯក​សារ​នេះ​នឹង​បាន​ដំណើរ​​ការ​ក្នុងខែតុលាឆ្នាំ២០១៨ នៅសន្និសីទកំពូល ASEM ឬក្នុងខែវិច្ឆិកាឆ្នាំ២០១៨ផងដែរ។ ទោះជាយ៉ាងណាក្តី ការ​អនុម័ត​លើ EVFTA នឹងបានសម្រេចទាំងស្រុងក្នុងអាណត្តិរបស់សភាអឺរ៉ុប ដែលបញ្ជប់​នាខែ​មិនា​ឬខែ​មេសា​ឆ្នាំ២​០១៩​។
 
ដោយបាន​ចាត់ទុកថា EVFTA នាំមកនូវឱកាសជាច្រើនសម្រាប់សហគ្រាសនៃភាគីទាំងពីរ លោក Bernd Lange បានអះអា​ង​ថា EVFTA ថែមទាំងជួយឧបត្ថម្ភកំណាត់ផ្លូវអភិវឌ្ឍន៍​របស់វៀតណាមរយៈពេលវែងទៀ​តផង៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ