15/01/2019 09:35 GMT+7 Email Print Like 0

កិច្ចព្រមព្រៀង CPTPP ចូលជាធរមានជាផ្លូវការនៅវៀតណាម

ចាប់តាំងពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានចូលជាធរមានជាផ្លូវការនៅ វៀតណាម ហើយបើកចេញកាលានុវត្តភាពជាច្រើនចំពោះកំណើនសេដ្ឋកិច្ច ជាតិ។

CPTPP បានចូលជាធរមានចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នៅប្រទេសដើមដំបូងចំនួន ៦ ដែលសម្រេចរួចរាល់បែបបទអនុម័តលើកិច្ចព្រមព្រៀងនេះរួមមានមិកស៊ីកូ ជប៉ុន សឹង្ហបុរី នូវែលហ្សេឡង់ កាណាដា និងអូស្ត្រាលី។
ដោយមានការសន្យាដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ បទដ្ឋានខ្ពស់ និងតុល្យភាពនោះ CPTPP នឹងជួយពង្រឹងការតភ្ជាប់ដើម្បីផលប្រយោជន៍ដូចគ្នាទៅវិញទៅមក រវាងបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក ក៏ដូចជាជំរុញពាណិជ្ជកម្ម វិនិយោគនិងកំណើន សេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។

កិច្ចព្រមព្រៀង CPTPP រួមមានមាត្រាចំនួន៧និងឧបសម្ព័ន្ធតែ ១ ដែលចែងអំពីទំនាក់ទំនងជាមួយកិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៦ដោយប្រទេសចំនួន ១២ រួមមាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី អាមេរិក ជប៉ុន ម៉ាឡេស៊ី មិកស៊ីកូ នូវែល ហ្សេឡង់ ប៉េរូ សឹង្ហបុរី និងវៀតណាម។ ជាទូទៅ កិច្ចព្រមព្រៀង CPTPP បានរក្សាខ្លឹមសារដដែលនៃកិច្ចព្រមព្រៀង TPP (រួមមានជំពូកចំនួន៣០និងឧបសម្ព័ន្ធចំនួន ៩) ប៉ុន្តែអនុញ្ញាត្តិអោយប្រទេសជាសមាជិកពន្យាពេលអនុវត្តកាតព្វកិច្ច ចំនួន២០ក្រុម ដើម្បីធានាតុល្យភាពអំពីផលប្រយោជន៍និងកាតព្វកិច្ចរវាងប្រទេស ជាសមាជិកទាំងនេះ ក្រោយពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ