07/01/2019 09:55 GMT+7 Email Print Like 0

កិច្ចព្រមព្រៀង CPTPP នាំមកនូវកាលានុវត្តភាពដ៏ធំធេងសម្រាប់សហគ្រាសវៀតណាម

កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរ ប៉ាស៊ីហ្វិក (CPTPP) ដែលទើបនឹងបានចូលជាធរមានជាផ្លូវការនោះ នឹងបើកចេញកាលានុវត្តភាពដ៏ធំធេងដើម្បីវៀតណាមតភ្ជាប់ជាមួយខឿនសេដ្ឋកិច្ចធំៗ ដទៃលើពិភពលោក ហើយវៀតណាមនឹងទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច។

តាមលោក Tran Toan Thang ប្រធានគណៈកម្មាធិការព្យាករណ៍សេដ្ឋកិច្ច តាមផ្នែកនិងសហគ្រាសមជ្ឈមណ្ឌលព័ត៌មាននិងព្យាករណ៍សេដ្ឋកិច្ចសង្គមជាតិ (NICF) បានអោយដឹងថា CPTPP ត្រូវបានរំពឹងទុកថា នឹងជួយបង្កើនកំណើន GDP របស់វៀតណាមឡើងប្រមាណពី១,៣ទៅ២%។ លើវិស័យនាំចេញនាំចូល តាមការព្យាករណ៍របស់ NICF ថា ទំហំនាំចេញនឹងកើនឡើងប្រមាណ៤% ខណៈ ដែលទំហំនាំចូលកើនឡើងតិចជាង៣,៨%។

តាម NICF ថា ក្នុង CPTPP វិស័យតម្បាញកាត់ដេរនិងស្បែកជើងគឺជា វិស័យដែលត្រូវបានវាយតម្លៃថា នឹងទទួលបានផលប្រយោជន៍ដ៏ខ្ពស់បំផុត អាស្រ័យដោយមានឧត្តមភាពអំពីតម្លៃ។ ក្រៅពីនោះ រាល់សហគ្រាស FDI ដែល បណ្ដាក់ទុនចូលមកវៀតណាមនាពេលខាងមុខ ក៏អាចជួយអោយវៀតណាមផ្លាស់ប្ដូរវិស័យឧស្សាហកម្មឧបត្ថម្ភ ផងដែរ ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ