30/01/2016 11:04 GMT+7 Email Print Like 0

កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ (TPP) ប្រការ​មួយ​ចំនួន​អង្គភាព​អាជីវកម្ម​ត្រូវ​ស្គាល់​

កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក(TPP)ចំណុច​មួយចំនួន​ដែល​អង្គ​ភាព​អាជីវកម្មត្រូ​វ​ស្គាល់។ នេះជា​ប្រធាន​បទនៃសិក្ខា​សាលាដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម(VCCI) រៀបចំឡើង នាព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ។ សិក្ខាសាលានេះ ទាក់ទាញការ​ចូល​រួម របស់​អ្នក​ជំនាញ​ការ​និង​អង្គ​ភាព​អាជីវកម្ម ក្នុងប្រទេសជាច្រើន​កុះករ។ នៅ​សិក្ខា​សាលានេះ លោក Vu Tien Loc ប្រធាន VCCI បានឲ្យដឹងថា TPP ត្រូវ​បានព្យាករ​ណ៍ថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដោយមាន​ឥទ្ធិពល​ធំបំផុត​ទៅលើ សកម្មភាព​ផលិតកម្ម​អាជីវកម្ម នៃបណ្តាអង្គភាពអាជីវកម្មវៀតណាមនៅពេល​អនាគត​។ ដូច្នេះ អង្គភាពអាជីវកម្ម​នីមួយៗ អង្គ​ការ​ បុគ្គលត្រូវស្វែងយល់ច្បាស់​ អំពី TPP ជាពិសេសគឺកិច្ចសន្យាមួយចំនួន ដែលជះឥទ្ធិពលទៅលើសកម្មភាព​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​។ លោកVu Tien Loc ឲ្យដឹងថែមទៀត​ថា៖

​“នាពេលខាងមុខ VCCI នឹងរួមសហការ ជាមួយក្រុមចរចារ​នៃរដ្ឋាភិបាល សំដៅ​កសាង​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​ទៅ​ដល់​អង្គភាព​អាជីវកម្ម ក៏ដូចជារៀបចំ​សិក្ខសាលាដោយ​ប្រធាន​បទ​ អំពី TPP លើទូទាំង​ប្រទេស។ ហើយ​នាពេល​ខាង​មុខ យើងខ្ញុំនឹងបង្កើតមជ្ឈមណ្ឌលផ្តល់ព័ត៌មាន Online មួយ​អំពី TPP និង​ឆ្ពោះ ទៅការ​ចង​ក្រង​កូន​សៀវ​ភៅណែ​នាំ​សម្រាប់​អង្គភាព​អាជីវកម្ម​តាមផ្នែក​ជាក់ស្តែង​នីមួយៗ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ