10/03/2018 12:57 GMT+7 Email Print Like 0

កិច្ចព្រមព្រៀង CPTPP ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅប្រទេសឈីលី

នាព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៧ (តាមម៉ោងវៀតណាម) ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ត្រូវបានប្រារព្ធឡើងនៅទីក្រុង Santiago ប្រទេស ឈីលី ក្រោមអធិបតីភាពរបស់ប្រធានាធិបតី ប្រទេសម្ចាស់ផ្ទះ លោក Michelle Bachelet ។

កិច្ចព្រមព្រៀង CPTPP ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅប្រទេសឈីលី

ចូលរួមពិធីចុះហត្ថលេខានេះមាន តំណាងប្រទេសចំនួន ១១ រួមមាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេ ស៊ី ម៉ិកសិក នូវែលសេឡង់ ប៉េរូ សិង្ហបុរីនិងវៀតណាម។ រដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខានេះ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មពោរពេញទៅដោយមហិច្ឆតា CPTPP នេះត្រូវបានចាប់ផ្តើមដំណើរការមុននេះ ១ ឆ្នាំបន្ទាប់ពីការដែលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។ ការដែល CPTPP ត្រូវបានចុះហត្ថលេខាជាផ្លូវការនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ការជម្រុញកំណើនសេដ្ឋកិច្ច បង្កើតការងារធ្វើ កាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមបណ្តាប្រទេសជាសមាជិកនានា។

បន្ទាប់ពីពិធីចុះហត្ថលេខា តំណាងប្រទេសទាំង១១បានចូលរួមសន្និសីទកាសែត ដោយជូនដំណឹងអំពីលទ្ធផលដែល​បានចុះហត្ថលេខាក៏ដូចជា ទិសដៅនាពេលអនាគតក្រោយពេលដែលកិច្ចព្រមព្រៀងនេះមានសុពលភាព​ជា​ផ្លួវការ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ