06/09/2015 13:53 GMT+7 Email Print Like 0

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម និងផលប្រយោជន៍របស់អង្គភាពអាជីវកម្ម


កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម និងផលប្រយោជន៍របស់អង្គភាពអាជីវកម្ម

នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅវេទិកាអង្គភាពអាជីវកម្មដោយប្រធានបទ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម​ និងផលប្រយោជន៍របស់អង្គភាពអាជីវកម្ម។ តាមសាស្ត្រាចារ្យ​ Claudio Dordi ប្រធានក្រុមជួយឧបត្ថម្ភបច្ចេកទេសនៃគំរោងការណ៍ជួយឧបត្ថម្ភគោលនយោ​បាយពាណិជ្ជកម្មនិងវិនិយោគ អឺរ៉ុប ) EU – MUTRAP) ប្រចាំនៅវៀតណាមថា៖​ មានវិស័យសំខាន់ចំនួន៥ ដែលបណ្ដាអង្គភាពអាជីវកម្មនាំចេញទៅអឺរ៉ុប ដើម្បី​ទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម​ (EVFTA)។ នោះគឺពន្ធនិងបែបបទរដ្ឋបាល ការកំណត់អំពីស្លាក់សញ្ញា និងកម្មសិទ្ធិ​បញ្ញា គុណភាពនិងសុវត្ថិភាព …លៗ នាថ្ងៃទី៤ សីហា ឆ្នាំ ២០១៥ EVFTA​ ត្រូវបានសម្រេចការចរចារជាសារវ័ន្ត។ កិច្ចព្រមព្រៀងនេះនឹងរួមចំណែកសំខាន់ក្នុងការនាំវៀតណាមធ្វើសមាហរណកម្មក្នុងខឿនសេដ្ឋកិច្ចសកល​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ