04/12/2017 09:34 GMT+7 Email Print Like 0

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU អាចសម្រេចបាននាឆ្នាំខាងមុខ

សិក្ខាសាលាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) បានប្រព្រឹត្តទៅនាថ្ងៃទី១ធ្នូ នៅរដ្ឋធានីប៉ារីសប្រទសបារាំង ដោយមានការចូលរួមរបស់តំណាងក្រសួងពាណិជ្ជកម្មសភាពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាមរួមទាំងតំណាងសម្ព័ន្ធក្រុមហ៊ុនរបស់បារាំងនិងអឺរ៉ុបច្រើនទៀតផង។

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh ថ្លែងមតិក្នុងពិធី

នៅក្នុងសិក្ខសាលានេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានឲ្យដឹងថា វៀតណាមនិង EU កំពុងអនុវត្តដំណាក់កាលសម្រេចចុងក្រោយអំពីភាសានិងច្បាប់សម្រាប់កិច្ចព្រមព្រៀង បន្ទាប់មក នឹងដាក់ជូនថ្នាក់លើនាដើមឆ្នាំខាងមុខ ដើម្បីត្រៀមរៀបចំឲ្យដំណើរការចុះហត្ថលេខាជាផ្លូវការនិងអនុម័ត។

រីឯខ្លួនវិញ ប្រធានក្រុមចរចារ EVFTA របស់ EU នាយករងស្ថាប័នពាណិជ្ជកម្មរបស់គណៈកម្មការអឺរ៉ុប លោក Raffaele Mauro Petriccione បានសម្តែងថា EVFTA នឹងបានចុះហត្ថលេខានិងអនុម័តនាឆ្នាំ២០១៨ ខាងមុខ៕


តាម VOV5 - វិទ្យុសម្លេងវៀតណាម


   

បណ្តាព័ត៌មានបានផ្សាយ