06/10/2017 09:58 GMT+7 Email Print Like 0

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបនិវៀតណាម៖កម្លាំងចលករសម្រាប់ការអភិវឌ្ឃ

នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាសមជិក សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបនៅវៀតណាម (រួមមានរុស្ស៊ី សាធារណរដ្ឋបេឡារុសសាធារណរដ្ឋកាហ្សាក់ស្ថានសាធារណរដ្ឋអាមេ​នី​)
 
តំណាងចូលរួមក្នុងសន្និសីទកាសែត (រូបថតៈ Hong Nhung) 

បានរៀបចំសន្និសីទកាសែត ក្នុងឱកាសរំលឹកខួប១ឆ្នាំនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសម្ព័ន្ធសេដ្ឋកិច្ច អាស៊ី-អឺរ៉ុបចាប់ផ្តើមមានសុពលភាពនៅវៀតណាម។ អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតអាមេនី ប្រចាំនៅវៀតណាម លោកស្រី Raisa Gareginovna បានចាត់ទុកថា៖

“សន្ទស្សន៍កំណើននៃសមាសភាពនាំចេញនាំចូលពីដើមឆ្នាំដល់ពេលនេះគឺឆ្លុះបញ្ចាំងនូវសកម្មភាពប្រកបដោយ​ប្រសិទ្ធភាពរវាងតំបន់ពាណិជ្ជកម្មសេរីជាមួយវៀតណាម។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម នៅតែជាការបោះជំហានសំខាន់ឈានទៅដល់ទំនាក់ទំនងដៃគូពាណិជ្ជកម្មតំបន់បើកទូលាយជាងតាមរយៈសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប អង្គការសហប្រតិបត្តិការសៀងហៃ អាស៊ាននិងសហភាពអឺរ៉ុប ក៏ដូចជាសម្រាប់គម្រោងការខាងជើង-ខាងត្បូងជាដើម ”៕

 
តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ