07/03/2015 11:52 GMT+7 Email Print Like 0

កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-ឡាវបង្កើតភាពងាយស្រួលសំរាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ


កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-ឡាវបង្កើតភាពងាយស្រួលសំរាប់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ (VOV)

 
កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងវៀតណាមនិងឡាវដែលទើប​នឹងបានចុះហត្ថលេខានាថ្ងៃទី៣ខែមិនា ឆ្នាំ២០១៥នៅទីក្រុងវៀងច័ន្ទ។​ ឆ្លើយសម្ភាសអ្នកយក​ព័ត៌មាននៃវិទ្យុសម្លេង​វៀតណាមប្រចាំនៅឡាវ​ក្នុងឱកាស​ព្រឹត្តិការណ៍​នេះ រដ្ឋមន្ត្រី​ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang បានឲ្យ​ដឹងថា កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មថ្មីរវាងវៀតណាមនិងឡាវនឹងបង្កើតភាពងាយ​ស្រួលសំរាប់ការផ្លាស់ប្តូរពាណិ​ជ្ជក​ម្ម​រវាង​ប្រទេសទាំងពីរ។

“ភាគីទាំងពីរបានលៃទុកសំរាប់គ្នាអាទិភាពដ៏ធំធេងអំពីបរិមាណប្រភេទ​ទំនិញដែលទទួលពន្ធអាទិភាព សំណុំ​​បែបបទងាយស្រួល។ ក្នុងកិច្ចព្រមព្រៀង​ក៏​​បាន​លើកច្បាស់ថា​ទន្ទឹមនឹងបញ្ហាអភិវឌ្ឍន៍​ពាណិជ្ជកម្ម​នោះ​ ភាគីទាំងពីរបាន​លើកទឹកចិត្តអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរស្រាវជ្រាវស្វែងរកឱកាស​វិនិយោគក្នុង​វិស័យ​ឧស្សាហកម្មសេវ៉ាកម្មដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មនិងបង្កើនផលិតផលទំនិញ។”

ក៏តាមរដ្ឋមន្ត្រី Vu Huy Hoang ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមាន​ឥទ្ធិពល​សកម្ម​ដល់ប្រទេសទាំងពីរ​ក្នុង​កាលៈ​ទេសៈសហគមន៍សេដ្ឋកិច្ច​អាស៊ាន​ជិតនឹងបានបង្កើត។        “ការចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ថ្មី​សំដៅ​លើកកំពស់លទ្ធភាព​ធ្វើ​ពាណិជ្ជកម្មនៃប្រទេសទាំងពីរ លើកកំពស់គុណភាព​ផលិតផល​ទំនិញ​សេវ៉ា​កម្ម​លើកកំពស់សមទ្ធភាពប្រកួតប្រជែងនៃប្រទេសទាំងពីរ។​ តាមរយៈនោះ​សមាហរណកម្មលឿន​ជាង​ឆ្លើយ​តប​នឹងគោលដៅដែលភាគីទាំងពីរមានបំណងក៏ដូចជាបង្រួញគំលាត​អភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយប្រទេស​សមាជិក​អាស៊ានានា ទន្ទឹមនឹងនោះបំរើឲ្យគោលដៅរួមដែលថ្នាក់ដឹកនាំអាស៊ានដាក់ចេញខណៈ​បង្កើត​សហគមន៍​សេដ្ឋកិច្ចរួម៕” 

 
តាម VOV5- វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ