07/07/2016 10:27 GMT+7 Email Print Like 0

កិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-ឡាវបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មទ្វេភាគី


សន្និសីទផ្សព្វផ្សាយកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ព្រំដែនវៀតណាម-ឡាវ

នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នៅខេត្ត Savannakhet ភាគកណ្តាលប្រទេសឡាវបានប្រព្រឹត្តទៅសន្និសីទផ្សព្​វផ្សាយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនវៀតណាម-ឡាវ ដែលទាក់ទាញការចូលរួមរបស់តំណាងជាង ១៤០ នាក់មកពីអង្គភាពអាជីវកម្មឡាវនិងអង្គភាពអាជីវកម្មវៀតណាមដែលកំពុងធ្វើអាជីវកម្មនៅ តំបន់ភាគត្បូងនិងភាគកណ្តាលប្រទេសឡាវ។ នៅក្នុងសន្និសីទនេះ អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរបានទទួលយកនូវខ្លឹមសារក៏ដូចជាបញ្ជីឈ្មោះមុខទំនិញអនុគ្រោះក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនវៀតណាម-ឡាវ។​អញ្ជើញចូលរួមក្នុងសន្និសីទនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្ម វៀតណាម  លោក Nguyen Cam Tu បានឲ្យដឹងថា៖

“កិច្ចព្រមព្រៀងទាំងពីរនេះបានបើកចេញឱកាសថ្មីសម្រាប់ទំនិញច្រើនប្រភេទ ដែលតាំងពីមុនមកវៀតណាមមិនទាន់នាំចេញនិងនាំចូល។ គួរបញ្ជាក់ថា ពីមុននេះមុខទំនិញដែលក្រុមហ៊ុនវៀតណាមវិនិយោគផលិតនៅឡាវនោះ ពេលនាំចូលវៀតណាមវិញពុំទទួលបានពន្ធអនុគ្រោះក៏ដូចជាបែបទរដ្ឋបាលទេ ប៉ុន្តែឥឡូវនេះ ទទួលបានពន្ធអនុគ្រោះនិងងាយស្រួលក្នុងការបំពេញបែបបទ។​ ប្រការនេះនឹងបង្កើតឱកាសសម្រាប់នាំចេញទំនិញវៀតណាមទៅឡាវហើយមុខទំនិញជាច្រើននឹងឆ្លៀតយកបានពន្ធ អនុគ្រោះនេះ ដើម្បីផលិតនៅឡាវហើយនាំចូលប្រើប្រាស់នៅវៀតណាមវិញ”។

តាមផែនការ បន្ទាប់សន្និសីទនេះ ក្រសួងឧស្សាហ-ពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងរៀបចំសន្និសីទផ្សព្វផ្សាយមួយចំនួនសម្រាប់អង្គភាពអាជីវកម្មវៀតណាមនិងឡាវអំពីខ្លឹមសារនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងពីរពោលខាងលើនៅក្រុងវៀងច័ន្ទនិង ក្រុង Luang Prabang នាប៉ុន្មានថ្ងៃខាងមុខ៕
តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ