12/07/2015 10:24 GMT+7 Email Print Like 0

កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាង P5+1 និងអ៊ីរ៉ង់បានពន្យាដល់ថ្ងៃ១៣កក្កដា

អ៊ីរ៉ង់និងក្រុម P5+1 (រួមមានអង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិន និងអាល្លឺម៉ង់) បានព្រមព្រៀងដាក់កាលកំណត់ថ្មីដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ ដើម្បីអាច សម្រេចបានកិច្ចព្រមព្រៀងចុងក្រោយ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នេះជា លើកទី៣ក្នុង ២ សប្តាហ៍កន្លងទៅ ភាគីនានាបានសម្រេចពន្យាកិច្ចចរចារ ខណៈ ដែលតេហេរ៉ង់បានចោទប្រកាន់មហាអំណាចលោកខាងលិច មានចេតនាដាក់ចេញឧបស័គ្គ ថ្មី។ ក្រោយបណ្តាកិច្ចចរចានាយប់ថ្ងៃទី១០កក្កដា ភាគីនានាសុទ្ធតែទទួលស្គាល់​ថា ទទួលបានវឌ្ឍនភាព ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអង់គ្លេស Philip Hammond សារ ភាពថា ដំណើរការចរចារនៅយឺតយ៉ាវណាស់។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបទេស អាមេរិក John Kerry បានអះអាងនូវគោលជំហ ប្តេជ្ញារបស់អាមេរិកគឺខំប្រឹងប្រែងចរចារ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ