05/02/2016 08:32 GMT+7 Email Print Like 0

កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម​ឆ្លងមហា​សមុទ្រ​ប៉ាស៊ីហ្វីក ត្រូវ​បាន​ចុះហត្ថ​លេខា​ជាផ្លូវ​ការ​


កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក ត្រូវបានចុះហត្ថលេខាជាផ្លូវការ

នាព្រឹកថ្ងៃទី៤កុម្ភះ នៅទីក្រុង Auckland , (ញូវសេឡែន) រដ្ឋមន្ត្រីក្រ​សួង​ពាណិជ្ជកម្ម​និងសេដ្ឋកិច្ច​របស់​ប្រទេស​ជាសមាជិក​ចំនួន​១២ ចូលរួមកិច្ច​ព្រមព្រៀងដៃគូពាណិជ្ជកម្ម ឆ្លងមហាសមុទ្រប៉ាស៊ីហ្វីក (TPP)បានចុះហត្ថលេខា​ជាផ្លូវ​ការ គូសសញ្ញាអំពីការបញ្ចប់ការ​ចរចា​ ហើយប្រទេសនិមួយៗអាចចាប់ផ្តើម​អនុម័ត​ទៅលើបែបបទ​នានា។ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហពាណិជ្ជកម្មវៀតណាម​ លោក Vu Huy Hoang បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលវៀត​ណាម ចូល​រួម​ពិធី​ចុះហត្ថលេខានេះ។ ថ្លែងមតិនៅក្នុងពិធីចុះហត្ថលេខានេះ នាយករដ្ឋមន្ត្រីញូវសេ​ឡែន លោក John Key បាន​សម្ដែង​ នូវក្តីមោទនភាពដែលជាប្រទេសម្ចាស់ផ្ទះរៀប​ចំ ពិធីចុះហត្ថលេខានេះ ក៏ដូចជា​បាន​ចូល​រួម​ដំណើរ​ការ​កសាង​ TPP ទាំងមូល។​ លោកក៏បានចាត់ទុកថា៖TPP ជួយឧបត្ថម្ភសេរីភាពពាណិជ្ជកម្ម និងបង្កលក្ខណះ​ងាយ​ស្រួល​ថែម​ទៀត ក្នុង​សកម្មភាពពាណិជ្ជកម្ម នៅលើតំបន់អាស៊ី ប៉ាស៊ីហ្វីក​ទាំងមូល និង​នាំមក​នូវផល​ប្រយោជន៍​ច្រើន​បំផុត​ សំរាប់ប្រទេសសមាជិកទាំង​១២ ក៏ដូចជា​ប្រជាពលរដ្ឋប្រទេសនេះដែរ។

​ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាម បន្ទាប់ពីពិធីចុះ​ហត្ថលេខានេះ រដ្ឋមន្ត្រីក្រសួង​ឧស្សាហ ពាណិជ្ជកម្ម​វៀត​ណាម លោក Vu Huy​ Hoang បានអោយដឹងថា៖ ប្រទេសជាសមាជិក​ចំនួន​១២ បាន​ចូល​រួមពិ​ធីចុះ​ហត្ថ​លេខា លើកិច្ចព្រមព្រៀងTPPតាមគំរោង។ នេះជាចំណុចសំខាន់ដើម្បី TPPចូល​ជាធរ​មាន នាឆ្នាំ​២០១៨។
         
“ចំពោះវៀតណាមការចុះហត្ថលេខាលើកិច្ចព្រមព្រៀង TPPនេះ ជាចំណុច​សំខាន់ ក្នុងដំណើរ​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​។ ពីព្រោះនេះគឺជា​លើកដំបូង​យើងចូលរួមការចរចារ និង​ចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរីជំនាន់​ថ្មី បទដ្ឋានខ្ពស់ដូចជា TPP ។ ប្រការនេះបានសរអោយឃើញថា​ក្នុងដំណើរ​ការ​ធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​សកល យើង​មានជំហានរីកធំធាត់ធំ​ចាប់ពីពេលចូលរួមអាស៊ាន នាឆ្នាំ​១៩៩៥មក។ កិច្ចព្រមព្រៀង TPP នឹងនាំ​មក​នូវឱកាសធំធេងសំរាប់សេដ្ឋកិច្ចប្រទេសជាតិ។”

​តាមការស្រាវជ្រាវរបស់អង្គការក្នុងនិងក្រៅប្រទេសបានចាត់ទុកថា៖ វៀត​ណាម​នឹង​ជាប្រទេស​ទទួល​ផលប្រ​យោជន៍​ច្រើន​បំផុត ក្នុង​ពេលចូលរួម TPP ពិ​សេសគឺក្នុងវិស័យពាណិជ្ជកម្មទំនិញ ទាក់ទាញសេវាកម្ម និងវិនិយោគ។ ឱកាស​ធំបំផុត​នាបច្ចុប្បន្ន គឺ​វិស័យនាំចេញ។ តាមការព្យាករណ៍ TPP នឹងបង្កើនបន្ថែម​ប្រាក់​នាំ​ចេញ​ចំ​នួន ៦៨ពាន់លាន​ដុល្លាអាមេរិក នា​ឆ្នាំ​២០២៥៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ