25/12/2017 10:26 GMT+7 Email Print Like 0

កិច្ចព្រមព្រៀងឈប់បាញ់នៅស៊ូដង់ខាងត្បូងចូលជាធរមានជាផ្លូវការ

​កិច្ចព្រម​ព្រៀងឈប់បាញ់រវាងភាគីនានានៅស៊ូ​ដង់ បានចូលជាធរមានជាផ្លូវការចាប់ពីវេ​លាម៉ោង០ និង១នាទី​ថ្ងៃ​ទី​២៤​ ខែធ្នូ ឆ្នាំ២០១៧ តាមម៉ោងតំបន់។ នេះជាការខំ​ប្រឹង ប្រែង​ថ្មីបំផុត​សំដៅបញ្ចប់​សង្គ្រាម​ស៊ីវិលអូ​ស​បន្លាយ​​អស់រយៈ​ពេល៤ឆ្នាំកន្លងទៅ។​ កិច្ចព្រមព្រៀង ឈប់បាញ់​ពោលខាង​លើត្រូវបាន​រដ្ឋាភិបាល និង​ក្រុម​ប្រដាប់​​​អាវុធមួយ​ចំនួនចុះហត្ថលេខានាថ្ងៃទី២១ ​ធ្នូ ក្នុងក្របខ័ណ្ឌជំ​នួបចរចានៅរដ្ឋធានី A​ddis Ababa របស់ Ethiopia​។ តាមឯកសារនេះ ភាគីទាំង​អស់ត្រូវរក្សាទីតាំ​ងដដែល បញ្ចប់ ​សកម្មភាព​ទាំងអស់​ដែលអាច​នាំទៅ​ស្ថានការណ៍​​ប្រឈមមុខ​គ្នា ហើយដោះលែង​ ឈ្លើយសឹក​នយោបាយ​ក៏ដូចជានារី​និង​កុមារដែល​ត្រូវចាប់​ជំរិត​៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ