26/08/2018 11:01 GMT+7 Email Print Like 0

កិច្ចពិគ្រោះនយោបាយរវាងក្រសួងការបរទេសវៀតណាម - ឡាវ

 នាថ្ងៃទី​២៤ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម លោក Le Hoai Trung និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ លោកស្រី Khamphau Ernthavan បាន​ធ្វើជា​អធិបតី​នៃកា​រពិគ្រោះយោ​បល់នយោបាយ ប្រចាំឆ្នាំលើកទី ៣​ រវាងក្រសួងការបរទេសវៀតណាមនិងក្រសួងការ​បរទេសឡាវ។​
 
នៅក្នុង​កិច្ចប្រជុំនោះ ភាគីទាំងពីរបាន​ឯកភាពបន្តកិច្ចសហប្រតិប​ត្តិការយ៉ាង ជិតស្និទ្ធ​លើបណ្តា​វេទិកា​រក្នុង​តំបន់​និងអន្តរ​ជាតិ ជាពិសេសក្នុងក្របខ័ណ្ឌនៃ​ កិច្ចសហប្រតិ បត្តិការ​អាស៊ាន​និងយន្តការ​កិច្ច​សហប្រតិបត្តិការ​អនុតំបន់​អាស៊ីអាគ្នេយ៍។ ភាគីទាំង​ពីរបានផ្លាស់ប្តូរទិសដៅនិងវិធា​នការនានា ដើម្បីលើកកម្ព​ស់ ប្រសិទ្ធភាព​នៃការ​អនុវត្ត​កិច្ចព្រមព្រៀង​កម្រិតខ្ពស់ដើម្បីនាំមកនូវកិ​ច្ចសហប្រតិបត្តិការទ្វេ​ភាគី កាន់​តែស៊ីជម្រៅនិង​មានប្រសិទ្ធភាព​ក្នុងគ្រប់វិស័យទាំងអស់​។ ភាគីទាំងពីរ​បាន​ព្រម​ព្រៀងសម្រប​សម្រួល​ការត្រៀម​រៀប​ចំឲ្យបាន​ល្អបំផុត​សម្រាប់ការ​ពិគ្រោះយោបល់ប្រចាំឆ្នាំរវាងរដ្ឋម​ន្រ្តីការបរទេសទាំងពីរនៅឡា​វនៅខែ​ធ្នូឆ្នាំ ២០១៨ខាងមុខ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ