18/12/2018 09:08 GMT+7 Email Print Like 0

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាងលើកទី ៤


 ទិដ្ឋភាពនៃកិច្ចប្រជុំ 

 នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០១៨ នៅទីក្រុង Luangprabang  ប្រទេសឡាវបានប្រព្រឹត្តិទៅ កិច្ចប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរទេស​មេគង្គ​ - ឡានឆាង(MLC) លើកទី ៤ ដោយមាន​ការ​ចូល​រួម របស់​រដ្ឋ​មន្ត្រីការ​បរទេស​នៃ​បណ្ដា​ប្រទេស​កម្ពុជា​ ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណា​ម។​
 
នៅទី​នេះ​ អង្គប្រជុំបានផ្ដោតលើការវាយតម្លៃអំពីកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០១៨និងផ្លាស់ប្ដូរ​អំពីទិស​ដៅ​សហប្រតិ​បត្តិការនា​​ពេលខាងមុខ។ ស្ដីពីកិច្ចសហប្រតិបត្តិការនាពេលខាងមុខនោះ​ រដ្ឋមន្ត្រីនៃប្រទេសទាំង ​៦ បាន​ឯកភាព​គ្នាជំរុញខ្លាំងថែមទៀត នូវការអនុវត្តន៍ផែ​នការធ្វើសកម្មភាពមេគង្គ - ឡានឆាងដំណា​ក់កាល​ទី ៥ ​(២០១៨ - ២០២២)។ ហេតុដូច្នេះ​ អង្គប្រជុំបាន​ឯកភាព​គ្នាសិក្សា​ស្រាវជ្រាវ​លើគំនិត​ផ្ដូច​ផ្ដើម​ជំរុញ​កិច្ច​សហប្រតិ​បត្តិ​អំពី​សមត្ថភាព​ផលិតក​ម្ម ការតភ្ជាប់តំបន់ ពាណិជ្ជកម្ម ថា​មពល គយ សុខាភិបាល អ​ប់រំ និង​ការ​កសាង​ខ្សែក្រវ៉ាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ ​- ឡានឆាង ព្រមទាំងអនុវត្តន៍រាល់គម្រោងការណ៍ថ្មី​ សំដៅ​លើក​កម្ពស់​ជីវភាពរស់នៅរប​ស់ប្រជាជន។​

អញ្ជើញ​ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បាន​អះអាងអំ​ពីការចូលរួមយ៉ាងសកម្ម និង​ការរួមវិភាគ​ទានប្រកប​ដោយ​ប្រសិទ្ធភាព​របស់​វៀត​ណាម​ក្នុង​កិច្ច​សហប្រតិបត្តិការ​ មេគង្គ - ឡានឆាង។ កិច្ចសហប្រតិ​បត្តិការ មេគង្គ -​ ឡានឆាង​គប្បីផ្ដោត​លើខ្លឹម​សារសំខាន់ៗ​មួយចំនួន​ដូចជា៖រក្សាក្បាលម៉ាស៊ីនធ្វើសកម្មភាពប្រកបដោយប្រ​សិទ្ធភាប ធានាគ​ម្រោងការណ៍​ដែលមាន​ចរិតលក្ខណៈគ្របដណ្ដប់ ហើយនាំមកនូវផលប្រយោជន៍រួ​ម សមភាពសម្រាប់សមាជិកទាំង​អស់  ប្រមូល​ផ្ដុំប្រភព​កម្លាំង​សម្រាប់ការអនុវត្តវិស័យអាទិភាពចំនួន ៥ ​ដែលរួមមាន៖ ការតភ្ជាប់ប្រ​ភព​ទឹក សមត្ថិភាព​ផលិតកម្ម​ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងដែន កសិកម្ម ​និងការកាត់បន្ថយភាពក្រីក្រ​។

បញ្ចប់កិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង ៦ បាន​អនុម័ត​លើសេចក្តី​ប្រកាស​សារព័ត៌មាន​រួមនៃ​កិច្ច​ប្រជុំ ​និងឯកភាគគ្នាថា កិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីការបរ​ទេសមេគង្គ - ឡានឆាងលើ​កទី​ ៥ នឹង​ប្រព្រឹត្តិ​ទៅនៅចិន​ នាឆ្នាំ​២០១៩ ខាងមុខ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ