18/12/2018 09:08 GMT+7 Email Print Like 0

កិច្ចប្រជុំ “រដ្ឋសភាជាមួយគោលដៅអភិវឌ្ឍដោយចីរភាព”


 បណ្ដាតំណាងចូលរួមកិច្ចប្រជុំ

 នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០១៧ នៅទីក្រុងដាណាំង ភាគកណ្ដាល វៀតណាម រដ្ឋសភា វៀតណាម​បាន​សហការ​ជាមួយ​សហភាព​អន្តរសភា ពិភពលោក (IPU) និងកម្មវិធី អភិវ​ឌ្ឍរបស់អង្គការសហប្រជាជាតិ (​UNDP) រៀបចំ​កិច្ច​ប្រជុំ​ “រដ្ឋសភាជាមួយ គោលដៅអភិវ​ឌ្ឍដោយចីរភាព” និងឧទ្ទេសនាមអំពីខ្លឹមសា​រនៃ “ក្រមឧបករណ៍​វាយ តម្លៃដោយ​ខ្លួនឯងចំពោះរដ្ឋសភានិងគោលដៅអភិវឌ្ឍដោយ​ចីរភាព” ជាភាសា វៀត​ណាម។
 
អញ្ជើញ​ថ្លែងនៅកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា របៀបវារៈ​ឆ្នាំ២០៣០ដែលមានគោលដៅអភិវឌ្ឍ ដោយចីរភាព (SDGs) ចំនួន១៧និងសន្ទស្សន៍ចំនួន១៦៩ ដែល​ក្នុង​នោះមាន សន្ទស្សន៍ស្ដីពីការកាត់បន្ថយភាពក្រីក្រ សុខាភិបាល អប់រំ និងសន្តិសុខនោះ បាន​បង្ហាញ​នូវការ​ប្ដេជ្ញាចិត្ត​របស់ប្រទេសទាំងមូលសំដៅកសាងអនា​គតដ៏ល្អ ប្រសើរជាងមុនសម្រា​ប់​ប្រជាជន​លើទូទាំង​ពិភពលោក​ ដើម្បីអោយប្រជាជនរស់ នៅប្រកប​ដោយសុខសន្តិភាពនិងវិបុលភាព។​ លោក​ស្រីប្រធាន​រដ្ឋសភា​បាន​​អោយ​ដឹងថា ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅ ​រដ្ឋសភាវៀតណាមបានកសាង​និងកែ លម្អក្រប​ខ័ណ្ឌគ​តិយុត្ត​ដ៏សំខាន់ៗ​ដើម្បីការអភិវឌ្ឍដោយចីរភាព ព្រមទាំង​បាន ចេញផ្សាយជាថ្មីនិងធ្វើវិសោធនកម្មនូ​វអនុក្រិត្យ​ជាង៣០០ ក៏ដូ​ចជាចេញផ្សាយ រដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ​ផងដែរ។ លោកស្រី Nguyen Thi Kim N​gan អញ្ជើញមា​ន ប្រសាសន៍​ថា៖​

 “រដ្ឋ​សភាវៀតណាម​អនុវត្តន៍​ភារកិច្ចឃ្លាំ​មើលលើសកម្ម​ភាព ​របស់​ស្ថាប័ន​រដ្ឋនានា​អំពីលទ្ធផល​នៃការ​អនុវត្ត​គោ​ល​​ដៅអ​ភិវឌ្ឍដោយចីរភាព ហើ​យ​ពិចារណា សម្រេចការ​ចែក​ចាយ​ថវិកា​សម្រាប់​កម្ម​វិធី​គោល​ដៅជាតិ​ស្ដីពី​ការ​កាត់​បន្ថយភាពក្រីក្រ ស្ដីពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងស្ដីពីការវិនិយោគ សម្រាប់​សុខាភិបាល​ វិទ្យាសាស្ត្របច្ចេកវិទ្យា សំដៅធានាការអភិវឌ្ឍប្រក​បដោយ ចីរភាព ផងដែរ។​ រដ្ឋសភា​វៀត​ណាម​ក៏រួម​ចំណែក​ជំរុញការចូលរួមនិងអនុវត្ត គោល​ដៅអភិវឌ្ឍដោយចីរភាព ​តាមរយៈ​ការត្រួត​ពិនិត្យនិង​អនុម័ត​លើអនុសញ្ញា​ និងសន្ធិសញ្ញាអន្តរជាតិដែលវៀតណាម​ចូលរួមផងដែរ”។​

 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបជាមួយអគ្គលេខាធិការ IPU លោក Martin Chungong

ចំណែកឯអគ្គលេខាធិការសហភាពអន្តរសភាពិភពលោក (IPU) លោក Martin Chungong វិញ ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះកិ​ច្ចខិតខំប្រឹងប្រែងបរបស់រដ្ឋ ​សភាវៀតណាម​ក្នុងការ​អនុវត្ត​គោល​ដៅអភិវឌ្ឍ​ដោយចីរភាព​នានា​ផង​ដែរ​។ លោកបានសង្កត់ធ្ងន់ថា វៀតណាម​ ជាប្រទេសដើមដំបូងនៅតំបន់អាស៊ី ប៉ាស៊ី ហ្វិក ​ដែលបាន​រៀប​ចំ​កិច្ច​ប្រជុំ​ស្ដីពីខ្លឹមសារ​នេះ។ លោកអគ្គលេខាធិការបានអះ អាង​នូវការសន្យារបស់ I​PU ក្នុង​ការជួយ​ឧបត្ថម្ភ​រដ្ឋសភា​ជាសមាជិកនានា ដែល ក្នុងនោះមានរដ្ឋសភាវៀតណាមក្នុងដំណើរការសម្រេច​របៀបវារៈឆ្នាំ២០៣០រ​បស់អង្គ​ការសហប្រជាជាតិស្ដីពីគោលដៅអភិវ​ឌ្ឍដោយចីរភាព ​ផងដែរ​។
 
នៅខាងក្រៅកិច្ច​ប្រជុំ “រដ្ឋសភាជាមួយគោលដៅអ​ភិវឌ្ឍដោយចីរភាព” នេះ ប្រធាន​រដ្ឋសភាវៀត​ណាម លោក​ស្រី ​Nguyen Thi Kim Ngan ក៏បានអញ្ជើញជួប ជាមួយអគ្គលេ​ខាធិការ IPU លោក Martin Chungong ផងដែរ​។ នៅក្នុង​ជំនួប​នេះ លោកស្រី Nguyen Thi Kim Ngan បានលើកឡើងយ៉ាងច្បាស់ថា ចំ​ពោះវៀត ណាម ​កិច្ចប្រជុំ​លើក​នេះគឺជាជំហាន​ដំបូងដើម្បីសមាជិកសភា តំណាងក្រុម ​ប្រឹក្សាប្រជាជនតំបន់ ចាប់ផ្ដើម ​កសាង​ផែនការ​ធ្វើសកម្មភាព​មួយចំនួន សំដៅ ជំរុញ​អោយបាន​ខ្លាំងក្លាថែម​ទៀត​នូវការ​អនុវត្ត​គោល​ដៅអភិវឌ្ឍ​ដោយចីរភាព​នៅតំបន់នី​មួយៗ ផងដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ