25/11/2018 10:02 GMT+7 Email Print Like 0

កិច្ចប្រជុំកំពូល G20 នឹងផ្ដោតលើសារៈសំខាន់រនៃពាណិជ្ជកម្មសេរី


 ទិដ្ឋភាពនៃកិច្ចប្រជុំ (TTXVN) 

 នៅក្នុង កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នឹង​ប្រព្រឹត្តិ​ទៅចាប់ពីថ្ងៃទី ៣០ ​ខែវិច្ឆិកា ដល់ថ្ងៃទី ១ ខែធ្នូ​ខាងមុខនេះ ថ្នាក់ដឹកនាំបណ្ដាប្រទេ​ស G20​ គ្រោង​នឹង​អះអាង​ឡើងវិញនូវសារៈសំខា​ន់របស់ពាណិជ្ជកម្មសេរី ​ក្នុងបរិបទ​ដែលលទ្ធិគាំពារនិយមកំពុងកើ​ន​ឡើង។
 
នា​បច្ចុប្បន្ន​នេះ សាធារណៈមតិកំពុងផ្ដោតសំខាន់លើជំនួ​បរវាងប្រធានាធិបតីអាមេរិក ​លោក Donald Trump និង​ប្រធាន​រដ្ឋចិន លោក Xi Jinping។ ប្រសិនបើជំ​នួបនេះ​បាន​ធ្វើឡើង​នោះ វា​នឹង​ក្លាយ​ទៅ​ជាជំនួប​ទ្វេភាគី​ជាលើក​ទីមួយ ​ចាប់តាំងពីពេលភាគីទាំងពីរបានធ្វើ​សង្គ្រាម​ពាណិជ្ជកម្មក្នុង​ឆ្នាំនេះ​។
 
លើស​ពីនេះទៅទៀត ថ្នាក់ដឹកនាំ G20 ក៏នឹងពិភាក្សាគ្នាអំពីគ្រោះអាសន្នផ្សេងៗទៀត ដែល​ខឿន​សេដ្ឋកិច្ច​សកល​កំពុង​ប្រឈម​មុខ ក្នុងនោះមានការចយ​ចុះនៃល្បឿនកំណើនសេដ្ឋកិ​ច្ច​ចិន និង​ការធ្វើប្រក្រ​តីភាព​នូវ​គោល​នយោបាយ​រូបិយ​វត្ថុ​ នៅអាមេរិក​ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ