28/10/2018 12:12 GMT+7 Email Print Like 0

កិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៤៖ បង្កើនការជួយឧបត្ថម្ភសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច


 ទិដ្ឋភាពនៃកិច្ចប្រជុំ 

 នាថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ រដ្ឋសភា បានបន្ត ពិភាក្សាអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមឆ្នាំ២០១៨ និងរយៈ​ពេល៣ឆ្នាំនៃការអនុវត្តផែនការ៥ឆ្នាំ ២០១៦- ២០២០; ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០១៩; ផែនការ​​រៀបចំឡើងវិញខឿនសេដ្ឋកិច្ច ដំណាក់កាល ២០១៦-២០២០; លទ្ធផលរយៈពេល៣ឆ្នាំនៃការអនុវត្ត គោល​នយោបាយជួយឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ; ការ​​អភិវឌ្ឍ​សេចក្តីសម្រេចចិត្ត ដោយអនុម័តនូវគោលការវិនិយោគសម្រាប់កម្មវិធីគោលដៅជាតិ ដំណាក់កាល២០១៦-​២០២០។
 
ធ្វើការ​ពិភាក្សាអំពីលទ្ធផលនៃរយៈពេល៣ឆ្នាំ អនុវត្តន៍គោលនយោបាយជួយឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ​នៅតាមតំបន់ជនជាតិ តំបន់ព្រៃភ្នំ សមាជិកសភា បានវាយតម្លៃខ្ពស់ ចំពោះគោលការណ៍របស់បក្ស រដ្ឋ និង​ដំណោះស្រាយរបស់រដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ ជួយឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់​ជន​ជាតិ ភាគតិចនាពេលកន្លងទៅ ដែលនាំមកលទ្ធផលគួរឲ្យចាប់អារម្មណ៍សម្រាប់តំបន់នេះ។
 
លោកស្រី T​ran Thi Hoa Ry សមាជិកាសភាមណ្ឌល Bac Lieu បានចាត់​ទុក​ថា៖​“ខ្ញុំ​យល់​ស្រប​នឹង​សំណើរ​របស់​ក្រុម​ប្រឹក្សាជន​ជាតិនិ​ងរដ្ឋសភា ដោយត្រូវការផ្សព្វផ្សាយនូវសេចក្តីសម្រេចចិត្តមួយ​ ស្តីពីគោល​នយោបាយ​ជន​ជាតិ​ ជាក​ម្មវិធីគោលដៅជាតិមានចរិតលក្ខណៈទូទៅ មាន​ទិសដៅយូរអង្វែង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គ​ម​តំបន់​ជន ជាតិភាគតិចនិងតំបន់ព្រៃភ្នំនាពេលខាងមុខ។ ឈរលើមូលដ្ឋាន​ប្រមូល​ផ្តុំនូវ​គោល​នយោបាយ​និង​មានការបែងចែកភារកិច្ចច្បាស់លាស់ ដោយផ្តល់អាទិភាពធានាប្រភពកម្លាំង ជា​ពិសេស​គឺ​គោល​​នយោបាយពិសេសសម្រាប់តំបន់ជនជាតិភាគតិច”។
 
អង្គ​ប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញារបស់រដ្ឋាភិបាល និងតំបន់នានា ក្នុងការ រួមដៃ កែ​ទម្រង់​បែប​បទ​រដ្ឋ​បាល រួមចំណែកទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចប្រទេសជាតិ៕ ​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀត​ណាម​
 

បណ្តាព័ត៌មានបានផ្សាយ