23/10/2018 11:06 GMT+7 Email Print Like 0

កិច្ចប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៤ បានប្រារព្ធយ៉ាងមហោឡារិក


 ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៤

 កិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៤ បានប្រារព្ធយ៉ាង​មហោឡារិកនៅវិមានរដ្ឋសភា នៃ​រដ្ឋធានី​ហាណូយ​ ដោ​យមានការចូលរួមរបស់ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ​និស្តវៀតណាម ​លោកNguyen​ Phu Trong  ប្រធានរដ្ឋស្តីទី លោកស្រី Dang Thi Ngoc Thinh នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និង​​ប្រធាន​រដ្ឋសភា លោកស្រី ​Nguyen Thi Kim  Ngan។ តាមរបៀបវារៈនៃកិច្ច​ប្រជុំ​នេះ រដ្ឋ​សភា​នឹង​បំពេញ​ការងារ​ក្នុង​ រយៈពេល២៤ថ្ងៃ និងបិទបញ្ចប់កិច្ចប្រជុំ​នេះ នាថ្ងៃទី២១ ខែវិច្ឆិកា។
 ​
អញ្ជើញ​ថ្លែងមតិក្នុងកិច្ចប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា៖ “រដ្ឋសភានឹង​ពិនិត្យនិង​អនុម័តលើ​គម្រោងច្បាប់​ចំនួន ៩និងសេចក្តីសម្រេចចំនួន១ហើយព្រម​ជាមួយ​គ្នានេះ​ដែរ​​ បា​នផ្តល់យោបល់លើ គម្រោងច្បាប់ចំនួន៦ផ្សេងទៀត​ សំដៅបន្តពង្រឹងប្រព័ន្ធច្បា​ប់ ស្តីពីយន្តការ​សេដ្ឋ​កិច្ច​​ទីផ្សារ ទិស​ដៅសង្គមនិយម ធានាសិទ្ធិមនុស្ស សិទ្ធិពលរ​ដ្ឋ ថែរក្សាសុខភាពប្រ​ជា ជន​ បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ លើកកម្ពស់កំណែទម្រង់យុត្តិធម៌ ពង្រឹងកិច្ចការពារជាតិនិងសន្តិសុខ ការអប់រំ​និង​បណ្តុះ​បណ្តាល​ ជាពិសេសបំពេញតាមតម្រូវការនៃឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម​និង​សមាហរណកម្ម​អន្តរ​​ជាតិ​។ ទាំងនេះគឺជាគម្រោងច្បាប់សំខាន់​ៗ ដែលត្រូវបានអ្នកបោះឆ្នោតនិងប្រជា ​ជនផ្តោត​ការយក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង និងត្រូវបានរៀបចំយ៉ាងម​ត់ចត់ផង​ដែរ”។
 
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋសភា​នឹង​ធ្វើការ​បោះឆ្នោត​ទំនុក​ទុក​ចិត្ត​ចំពោះ​អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើ​ស​ឬអ​នុម័ត​ដោយ​រដ្ឋសភា​។ ប្រធានរដ្ឋសភា លោកស្រី ​Nguyen Thi Kim Ngan អញ្ជើញមាន​ប្រសាសន៍​ទៀត​ថា​៖​“រដ្ឋសភានឹង​អនុវត្តកា​រ​បោះឆ្នោតជ្រើសរើសដំណែងប្រធានរ​ដ្ឋ ពិចារណា​និង​អនុម័ត​ការដក​និង​តែងតាំង​ដំណែង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​និងផ្សព្វផ្សាយ។ ទន្ទឹមនឹងនោះ ពិភាក្សាដើម្បីចេញសេចក្តីសម្រេចលើបញ្ហាសំខាន់ៗមួយចំនួន​ ស្រប​​តាម​​រដ្ឋធម្មនុញ្ញនិងច្បាប់។ ការពិចារណានិងការផ្តល់សច្ចា ប័ននៃកិច្ចព្រម​ព្រៀង​គ្រប់ជ្រុងជ្រោយ​និងជឿន​លឿនសម្រាប់ភា​ពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) រួមទាំងឯកសារពាក់ព័ន្ធនា​នា ដើម្បីផ្តល់​នូវ​មូល​ដ្ឋាន​​ដ៏សំខាន់សម្រាប់​វៀតណាម បន្តធ្វើ​សមាហរណកម្ម​អន្តរជាតិ​កាន់​តែស៊ីជម្រៅ​និង​បង្កើត​កម្លាំង​ចលករ​ថ្មីស​​ម្រាប់ការអភិវឌ្ឍប្រទេ​សជាតិ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ