22/10/2018 10:52 GMT+7 Email Print Like 0

កិច្ចប្រជុំលើកទី១៧នៃគណៈកម្មាធិការលើកកម្ពស់និងការពារសិទ្ធិនារីនិងកុមារអាស៊ាន


 លោកស្រី Sri Danty Anwar ប្រធាន ACWC អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ 

 កិច្ចប្រជុំលើកទី១៧នៃគណៈកម្មាធិការលើកកម្ពស់និងការពារសិទ្ធិនារីនិងកុមារអាស៊ាន (ACWC) បាន​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី២០ខែតុលានៅទីក្រុងហា​ណូយ។​ 
 
ចូល​រួមក្នុងកិច្ចប្រជុំនេះ មានតំណាងចំនួន២០រូប ទទួល​បន្ទុ​កសិទ្ធិ​របស់​នារី​និង​កុមារ​ប្រទេស​ជាសមាជិក​អាស៊ាន​ទាំង​១០ រួមទាំងតំណាងមកពីលេខាធិការដ្ឋានអាស៊ាន​។ នៅឯកិច្ចប្រជុំនេះ តំណាងនៃ​ ACWC​ បានពិ​និត្យ​ឡើង​វិញនូវ​គម្រោងមួយចំនួនក្នុងក្រ​បខ័ណ្ឌ នៃផែនការសម្រាប់ដំណាក់កា​ល ២០១៦-២០២០។
 
កិច្ច​ប្រជុំនេះបានកត់សម្គាល់នូវគម្រោងសំខាន់ៗមួយចំនួនដែលត្រូវបញ្ចប់ ដូចជា​វេទិកា​អាស៊ាន​ស្តីពីការ​ជម្រុញ​សិទ្ធិសេដ្ឋកិច្ច​សម្រាប់នារី នៅសិង្ហបុរី; សន្និសីទអាស៊ាន ២០១​៨ ស្តីពី​កំណែទម្រង់​យុត្តិធម៌​អនីតិ​ជន​នៅប្រទេស​ថៃ។
 
នៅក្នុ​ងកិច្ចប្រជុំនេះ គណៈប្រតិភូ​វៀតណាម​បានផ្តល់​ព័ត៌មានអំពីគម្រោង​ការជម្រុញ​ការអភិវឌ្ឍន៍​គ្របដណ្តប់​និង​​និរន្តរភាព​ ក្នុងការកសាងសហគមន៍អា​ស៊ានដោយធានានូវការទទួល​ស្គាល់ឋានៈ​ស្របច្បាប់ របស់នារី និង​កុមារ​​អាស៊ាន​ទាំងអស់​ដោយ ACWC វៀតណាមជាអ្នក​សម្របសម្រួល​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ