21/10/2018 11:22 GMT+7 Email Print Like 0

កិច្ចប្រជុំកំពូល ASEM 12 បានបិទបញ្ចប់ប្រកដោយជោគជ័យ


 ថ្នាក់ដឹកនាំនានាចូលរួមកិច្ចប្រជុំកំពូល ASEM 12

 នា​រសៀល​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ (តាមម៉ោងតំបន់) កិច្ចប្រជុំកំពូលអាស៊ី - អឺរ៉ុបលើ​កទី​ ១២ (ASEM 12) នៅ  នៅ​ទីក្រុង​ព្រុចសែល (បែលហ្ស៊ិក) ត្រូវបានបញ្ចប់ប្រកបដោយជោគជ័​យ។
 
កិច្ចប្រជុំ​នេះបានអនុម័តលើសេចក្តីថ្លែងការណ៍ប្រធាន ​ដោយអះអាងនូវការប្តេជ្ញាចិត្តរបស់​សមាជិក ASEM ដើម្បីពង្រឹង​ភាពជាដៃ​គូអាស៊ី - អឺរ៉ុបសំដៅទប់ទល់នឹងការសាក​លល្បងសកល ​ព្រមទាំង​ដាក់ចេញ​នូវទិស​ដៅលើក​កម្ពស់កិច្ចសហប្រតិបត្តិការ A​SEM នាពេលខាងមុខ។​
 
មុននេះ​ នារសៀលថ្ងៃដដែល ថ្នាក់ដឹកនាំ ASEM បានរៀបចំកិច្ចប្រជុំដាច់ដោយឡែកស្តីពី "បញ្ហា​អន្តរជាតិ​និងតំបន់​"ដោយផ្តោតលើបញ្ហានា​នាដែលទាក់ទិននឹងសន្តិភាព ​សន្តិសុខ ការប្រយុទ្ធប្រឆាំង​អំពើភេរវកម្ម​ជាដើម​។ អញ្ជើញថ្លែងនៅទីនេះ នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ង​ន់ថា​ វៀតណាម​គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍​អន្តរជាតិ ដែលស្រប​តាមធម្ម​នុញ្ញអង្គការ​សហប្រជាជាតិ​ និង ច្បាប់អន្តរជាតិ​ដើម្បីស្វែង​រកចំណេញ​ប្រកដោយ​និរន្តរភាព​ចំពោះជម្លោះនៅ​មជ្ឈឹមបូព៌ា​អាហ្រ្វិក​ និង​អាស៊ី។
 
លោ​កនាយ​ក​រដ្ឋមន្ត្រីបានលើកច្បាស់ថាវៀតណាមនិងអាស៊ានបាន និងកំពុងរួមសហការ​យ៉ាងជិ​តស្និទ្ធ​ជាមួយ​សហគមន៍​អន្តរជាតិ ក្នុងនោះមានសមាជិក ASEM ផងដែរ ដើម្បីរក្សា​សន្តិភាព ស្ថិរភាព សុវត្ថិភាព ​សន្តិសុខ និងសេរីភាព​នាវាចរណ៍ អាកាសចរណ៍  ពាណិជ្ជកម្ម ដោយគ្នានការរាំងខ្ទ​ប់នៅសមុទ្រខាងកើត។ តាមនោះ​ គប្បីជំរុញ​ការខិតខំប្រេងប្រែងរួម ពង្រឹង​រាល់វិធានការកសាងទំនុកទុ​កចិត្ត ដោះស្រាយដោយ​សន្តិវិធីនូវ​រាល់ជម្លោះ​ ដោយឈរលើមូលដ្ឋានច្បា​ប់អន្តរជាតិ។ ​ដោយទទួល​ស្គាស់លទ្ធផល​ជាជំហាន​ដំបូងក្នុង​ការចរចា​អំពីក្រម​ប្រតិបត្តិសម្រាប់​ ភាគីនានានៅសមុទ្រខាងកើត (COC) នោះ វៀតណាមបាន​ស្នើឱ្យភាគីនានា​បន្តការ​ចរចារយ៉ាង​ជាក់ស្ដែង ដើមើ្បទទួលបាន COC យ៉ាងឆាប់ៗផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ