14/10/2018 11:45 GMT+7 Email Print Like 0

កិច្ចប្រជុំ IMF-WB: បង្កើតមូលនិធិថ្មីដើម្បីទប់ទល់នឹងគ្រោះធម្មជាតិ


លោក Jim Yong Kim ប្រធានធនាគារពិភពលោកបានថ្លែងនៅ
ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីសហរដ្ឋអាមេរិក។ រូបថត: THX / TTXVN

នាថ្ងៃទី ១២ ខែតុលា​ ឆ្នាំ២០១៨ ធនាគារពិភពលោក (WB) បានដាក់ឲ្យដំណើរការនូវមូលនិធិវិនិយោគថ្មី ក្នុងតម្លៃ ១៥០ លានដុល្លារអាមេរិក សំដៅជួយឧបត្ថម្ភបណ្ដាប្រទេសដែលងាយរងគ្រោះនិងទប់ទល់នឹងគ្រោះធម្មជាតិ ក៏ដូចជាគ្រោះអាសន្តអំពីបម្រែបម្រួលអាកាសធាតុ។ សេចក្តីប្រកាសនេះត្រូវបាន WB ធ្វើឡើងនៅក្នុងកិច្ចប្រជុំជាប្រចាំឆ្នាំ (IMF - WB) នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។ មូលនិធិនេះមានឈ្មោះថា មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​កាត់បន្ថយគ្រោះអាសន្តសកល  (GRiF) ដែលត្រូវបានបង្កើតឡើងដោយមានការរួមចំណែកហិរញ្ញវត្ថុពីប្រទេសអាល្លឺម៉ង់និងអង់គ្លេស។ ប្រភពហិរញ្ញវត្ថុរបស់ GriF នឹងត្រូវបានចំណាយសម្រាប់ការបង្កើតការធានារ៉ាប់រងគ្រោះធម្មជាតិ និងយន្តការទប់ទល់នឹងគ្រោះអាសន្តមួយចំនួន ហើយប្រាក់ចំណាយនឹងត្រូវបានផ្ដល់ភ្លាមមួយរំពេចក្នុងករណីមានវិបត្តិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ