13/10/2018 12:38 GMT+7 Email Print Like 0

កិច្ចប្រជុំ IMF-WB៖ បើកសម័យប្រជុំពេញអង្គ

នាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៨ សម័យប្រជុំពេញអង្គនៃមូលនីធិរូបីយវត្ថុអន្តរជាតិ និងធនាគារពិភពលោក (IMF - WB) បានប្ររព្ធធ្វើឡើងនៅមជ្ឈមណ្ឌលសន្និសីទបាលី ប្រទេសឥណ្ឌូនេស៊ី។

 ទិដ្ឋភាពនៃសម័យប្រជុំពេញអង្គ

ថ្លែងមតិនៅទីនេះ  ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានរំលឹកអំពីវិបត្តិហិរញ្ញវត្ថុពិភពលោកកាល​ពី ​១០ ឆ្នាំមុន ជាមួយនឹងមេរៀនដែលប្រទេសឥណ្ឌូណេស៊ីទទួលបាន ហើយសង្កត់ធ្ងន់ថាបន្ទាប់ពីរយៈពេល ១០ ឆ្នាំមក គ្រោះអាសន្តដែលជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចគឺកាន់តែកើនឡើង ក្នុងនោះមានគំលាតអភិវឌ្ឍន៍រវាងបណ្ដាប្រទេស និងការ  ការកើនឡើងនៃសង្គ្រាមពាណិជ្ជកម្មជាដើម។

លោក Jokowi បានចាត់ទុកថា សាកលភាវូបនីយកម្មនិងខឿនសេដ្ឋកិច្ចអន្តរជាតិបើកទូលាយបាននាំមកនូវ​ផល​ប្រយោជន៍ជាច្រើនសម្រាប់ប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់។ ទន្ទឹមនឹងនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ក៏បានលើកឡើងអំពីការគំរាមកំហែងសកលលោកដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ក្នុងនោះមានបម្រែបម្រូលអាកាសធាតិ កាកសំណល់ ប្លាស្ទិចសមុទ្រជាដើម។

ទន្ទឹមនឹងនេះ លោក Jim Yong Kim ប្រធានធនាគារពិភពលោកបានសង្កត់ធ្ងន់ថាកិច្ចប្រជុំនេះ គឺជាទីកន្លែងចែករំលែកគំនិតនិងវិធីទាក់ទងថ្មី ដើម្បីដោះស្រាយបញ្ហាបរិស្ថាន គ្រោះមហន្តរាយ ការវិនិយោគលើមនុស្ស និងការបញ្ឈប់ស្ថានភាពក្រីក្រនាឆ្នាំ២០៣០ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ