23/09/2018 10:26 GMT+7 Email Print Like 0

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសត្រីភាគីអំពីប្រទេសស៊ីរីនឹងប្រព្រឹត្តទៅនៅទី ក្រុងញូយ៉ក


 ថ្នាក់ដឹកនៃប្រទេសទាំងបី រុស្ស៊ី ទួរគី និងអ៊ីរ៉ង់

 នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋមន្ត្រីការបរទេស​ទួរគី លោក Mevlut  Cavusoglu បានឲ្យដឹង​ថា កិច្ចប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រីការបរទេសត្រីភាគីអំពីប្រទេសស៊ីរីនឹងមាន ការ​ចូលរួម របស់​ប្រទេស​ទាំង​៣រួម​មាន ទួរ​គី រុស្ស៊ី​និងអ៊ី​រ៉ង់។ 

នេះ​គឺជាការខិតខំ ប្រឹងប្រែង​ថ្មីបំផុតសំដៅរក្សាក្របខ័ណ្ឌ​នៃកិច្ចសហប្រតិបត្តិការ​ត្រីភាគីរបស់ប្រទេស  ទួរគី រុស្ស៊ី​ និងអ៊ីរ៉ង់ ក្នុងការដោះស្រាយជំលោះនៅប្រទេសស៊ីរី។ យោងតាម កិច្ចព្រម​ព្រៀង​ដែល​សម្រេច​បាន​នៅទីក្រុង​ Sochi រុស្ស៊ី នាថ្ងៃទី១៧ ខែកញ្ញា រវាងប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan និងសមភាគី​រស្ស៊ី Vladimir Putin បានអះអាងថា បទឈប់បាញ់មួយត្រូវបាន អនុវត្តយ៉ាង ពេញលេញ​និង​ផ្តោត​ទៅ​លើដំណោះស្រាយនយោបាយសំរាប់ការវិបត្តិ​នៅខេត្ត Idlib នៃប្រទេសស៊ីរីផងដែរ៕​

 

តា​ម​ ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ