04/08/2018 07:23 GMT+7 Email Print Like 0

កិច្ចប្រជុំ AMM ៥១៖ កូរ៉េខាងត្បូងសន្យាបង្កើនជំនួយឧបត្ថម្ភជូនចំពោះប្រទេស នានាក្នុងតំបន់មេគង្គ

កូរ៉េខាងត្បូងនឹងលាតត្រដាងអនុវត្តន៍គោលនយោបាយឆ្ពោះទៅប៉ែកខាងត្បូងថ្មី ហើយប្ដេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបតិ្តការ​ជាមួយតំបន់មេគង្គ ក៏ដូចជាបង្កើនជំនួយឧបត្ថម្ភជាផ្លូវការ (ODA) ជូនចំពោះប្រទេសអាស៊ាននានានិងប្រភពហិរញ្ញវត្ថុជូនចំពោះមូលនិធិសហប្រតិបតិ្តការមេគង្គ កូរ៉េខាងត្បូង (MKFC) ផង ដែរ។

រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha និងសមភាគីជប៉ុនលោក Taro Kono នៅកិច្ចប្រជុំ AMM ៥១ (រូបថត៖ TTXVN)

នេះជាសេចក្ដីប្រកាសរបស់រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung-wha នៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-អាស៊ានលើកទី៨ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរី ក្នុងក្របខ័ណ្ឌកិច្ចប្រជុំ AMM លើកទី៥១។

ថ្លែងមតិនៅកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ចាត់ទុកថា នាពេលខាងមុខ ប្រទេសនានាក្នុងតំបន់មេគង្គនិងកូរ៉េខាងត្បូងត្រូវការផ្តោតកិច្ចសហប្រតិបត្តិការទៅលើកិច្ចការពារ បរិស្ថាន បង្ការប្រឆាំងនិងទប់ទល់ឲ្យបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពជាមួយនឹងគ្រោះមហន្តរាយដែលកើតមានឡើងនៅទន្លេមេគង្គ ព្រមទាំង គ្រប់គ្រងប្រភពទឹកទន្លេមេគង្គដោយចីរភាពនិងបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការទន្លេមេគង្គផងដែរ។ ដោយឈរលើមូលដ្ឋាននោះ កូរ៉េខាងត្បូងអាចចែករំលែកបទពិសោធន៍របស់ខ្លួន ដើម្បីជំរុញការអភិវឌ្ឍដោយចីរភាព នៅអនុតំបន់ទន្លេមេគង្គ ហើយបង្កើនការជួយឧបត្ថម្ភលើកកំពស់ប្រព័ន្ធអប់រំ កសាងជំនាន់ពលករបញ្ញាចំពោះមុខការជះឥទ្ធិពលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ