04/08/2018 07:23 GMT+7 Email Print Like 0

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា

នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋលេខាធិការក្រសួងការបរទេសឥណ្ឌាលោក Vijay Kumar Singh បានធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ឥណ្ឌា ក្នុងក្របខ័ណ្ឌកិច្ចប្រជុំ AMM ៥១។

បណ្ដារដ្ឋមន្រ្តីចូលរួមកិច្ចប្រជុំ (រូបថត៖ baoquocte.vn)

ដើម្បីជំរុញទំនាក់ទំនងអាស៊ាន ឥណ្ឌា នាពេលខាងមុខ បណ្ដារដ្ឋមន្រ្តីនៃភាគីទាំងពីរបានឯកភាពគ្នាថា នឹងបង្កើនកិច្ចសហប្រតិបតិ្តការលើសសរទ្រូងទាំង ៣ ដោយផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការនៅសមុទ្រ។
ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ភាគីទាំងពីរខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់​ទៅ​ ២០០​ពាន់​លានដុល្លាអាមេរិក នាឆ្នាំ២០២៥ ជំរុញការតភ្ជាប់រវាង តំបន់ទាំងពីរអំពីហេដ្ឋារចនាសម្ព័ន្ធផងនិងមនុស្សទៀតផង។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើការបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យអប់រំ  វប្បធម៌និងជួបប្រា ស្រ័យរវាងប្រជាជន ហើយយកឆ្នាំ២០១៩ជាឆ្នាំទេសចរអាស៊ាន ឥណ្ឌាផងដែរ។

ស្ដីពីសភាពការណ៍ក្នុងតំបន់និងលើពិភពលោក អាស៊ាននិងឥណ្ឌាបានចែករំលែកនូវការព្រួយបារម្ភរួមចំពោះបម្រែបម្រួលនៅសមុទ្រខាងកើត ដោយមានសកម្មភាពយោធូបនីយកម្មដែលបង្ខូចទៅលើជំនឿទុកចិត្តនិងគំរាមកំហែងទៅលើសុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ រដ្ឋមន្រ្តីទាំងអស់បានអះអាងនូវសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រនានាក្នុងតំបន់ ក្នុងនោះមានសមុទ្រខាងកើត ព្រមទាំង សង្កត់ធ្ងន់ថា ត្រូវការដោះស្រាយជម្លោះទាំងអស់ដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា អ.ស.ប ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ